កងទ័ពត្រូវបានដាក់ពង្រាយដើម្បីការពារគ្រឹស្តសាសនិកប៉ាគីស្ថាន បន្ទាប់ហ្វូងមនុស្សគ្មានសណ្តាប់ធ្នាប់ដុតព្រះវិហារ

2023/08/17 11:37:10 pm        99

ប៉ាគីស្ថាន ៖ នគរបាល និងសាក្សី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទាហានប៉ារ៉ា បានហ៊ុមព័ទ្ធនៅទីតាំងលំនៅរបស់គ្រឹស្តសាសនិកមួយកន្លែង នៅប្រទេសប៉ាគីស្ថានភាគខាងកើត ជាទីដែលក្រុមមនុស្សឥតសណ្តាប់ធ្នាប់ជាពលរដ្ឋមូស្លីមមួយក្រុម បានបំផ្លាញទ្រព្យសម្បត្តិនិងដុតព្រះវិហារច្រើនកន្លែង និងលំនៅឋានមួយចំនួន បន្ទាប់ពីបានចោទប្រកាន់ពលរដ្ឋ២នាក់ពីបទប្រមាថគម្ពីរកូរ៉ាន។

ពលរដ្ឋនិងមេដឹកនាំសហគមន៍បាននិយាយថា ការវាយប្រហារនេះ បានកើតឡើង នៅក្នុងទីក្រុង Jaranwala ក្នុងតំបន់ឧស្សាហកម្ម Faisalabad កាលពីថ្ងៃពុធ និងបានបន្តរយៈពេលជាច្រើនម៉ោងទៀត ដោយគ្មានអន្តរាគមន៍ណាមួយពីនគរបាលដែលឈរជើងនៅកន្លែងកើតហេតុ។ នគរបាលបានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា កងកម្លាំងសន្តិសុខ បានរារាំងទោះបីជាស្ថានភាពធ្ងន់ធ្ងរក៍ដោយ។ ក្រុមកុប្បករ បានទាមទាសុំឲ្យអ្នកដែលត្រូវចោទប្រកាន់ទាំងពីរនាក់នោះ ដែលបានគេចខ្លួនពីលំនៅឋាន ត្រូវប្រគល់មកឲ្យពួកគេ។ ពលរដ្ឋនិយាយថា ពលរដ្ឋមូស្លីមរាប់ពាន់នាក់ ដឹកនាំដោយបុព្វជិតក្នុងតំបន់ កំពុងអនុវត្តរំពាត់ដែក ដំបង កាំបិត កាំបិតស្នៀត អំឡុងការធ្វើកុប្បកម្ម។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលខេត្ត បាននិយាយថា កងកម្លាំងយោធាប៉ារ៉ា ត្រូវបានដាក់ពង្រាយដើម្បីជួយដល់នគរបាលគ្រប់គ្រងស្ថានភាព។ យោងតាមសារព័ត៌មានរ៉យទ័របានឲ្យដឹងថា កងទ័ពបានហ៊ុមព័ទ្ធនៅជិតតំបន់ពលរដ្ឋគ្រឹស្តសាសនារស់នៅ ដោយបិទច្រកចេញចូលទំាងអស់ ដោយខ្សែបន្លាលួស។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល បាននិយាយថា មនុស្សជាង១០០នាក់ ត្រូវបានសង្ស័យពីការជាប់ពាក់ព័ន្ធក្នុងការធ្វើកុប្បកម្ម ដែលត្រូវបានចាប់ខ្លួន ហើយការស៊ើបអង្កេតត្រូវបានចេញបញ្ជាក្នុងឧបទ្ទវហេតុនេះ។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        1
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        21
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm