ប៉េរូ អនុញ្ញាតឲ្យជនរងគ្រោះពីការចាប់រំលោភវ័យ១១ឆ្នាំ រម្លូតកូន ក្រោយមានសម្ពាធពី UN

2023/08/18 12:24:25 am        1.6 K

កុមារីរងគ្រោះដោយការរំលោភសេពសន្ថវៈអាយុ ១១ឆ្នាំ នៅប្រទេសប៉េរូ ត្រូវបានអនុញ្ញាតឲ្យរម្លូតកូនចេញ កាលពីចុងសប្តាហ៍ បន្ទាប់ពីកុមារីរងគ្រោះនេះត្រូវបានបដិសេធពីដំបូងនូវនីតិវិធីនេះ ជាករណីដែលក្រុមសិទ្ធិមនុស្សនិយាយថា បង្ហាញពីកង្វះនូវការគាំទ្រដល់អនីតិជន ដែលទទួលរងការរំលោភបំពានផ្លូវភេទ។

យោងតាមរបាយការណ៍របស់នគរបាល បានឲ្យដឹងថា ក្មេងស្រីដែលត្រូវបានគេកំណត់អត្តសញ្ញាណជាសាធារណៈថា ឈ្មោះ «Mila» ត្រូវបានរំលោភអស់រយៈពេលជាច្រើនឆ្នាំដោយឪពុកចុងរបស់នាង។ កាលពីដើមខែនេះ Mila ដែលមានផ្ទៃពោះជិត ១៨សប្តាហ៍ ត្រូវបានផ្លាស់ទៅមន្ទីរពេទ្យ Amazon ក្នុងតំបន់ Loreto ដែលជាមន្ទីរពេទ្យមិនព្រមទទួលធ្វើការរម្លូតកូននោះ។

លោកស្រី Susana Chavez នាយិកាអង្គការមិនមែនរដ្ឋាភិបាលស្ត្រីនិយម PROMSEX បាននិយាយថា អ្វីដែលបានកើតមានចំពោះក្មេងស្រី Mila បង្ហាញពីការបរាជ័យរបស់រដ្ឋ ក្នុងការការពារជនរងគ្រោះវ័យក្មេងពីការរំលោភបំពានផ្លូវភេទ ដោយលោកស្រីបន្ថែមថា ទំនងជាមានករណីរំលោភលើអនីតិជនច្រើនជាងចំនួន ដែលត្រូវបានការរាយការណ៍។

ទិន្នន័យផ្លូវការបង្ហាញថា ការបង្កើតទារកដោយក្មេងស្រីៗ ដែលមានអាយុចន្លោះពី ១០ឆ្នាំ ទៅ ១៤ឆ្នាំ នៅក្នុងប្រទេសប៉េរូ បានកើនឡើង១៤ភាគរយ កាលពីឆ្នាំមុន គឺកើនដល់១,៦២៥ករណី។ ក្នុងឆមាសទី១ នៃឆ្នាំនេះ ការរំលោភផ្លូវភេទ បានកើតមានឡើងចំនួន ១៤.៥០០ករណី ដែលក្នុងនោះ ៧០ភាគរយពាក់ព័ន្ធនឹងអនីតិជន ដែលមានអាយុក្រោម ១៧ឆ្នាំ។ នៅប៉េរូ ការរម្លូតកូន គឺស្របច្បាប់ លុះត្រាតែជីវិតរបស់ម្ដាយ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        128
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        166
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm