ក្រសួងពាណិជ្ជកម្មចិន សិក្សារបាយការណ៍របស់គណៈកម្មាធិការ WTO ពាក់ព័ន្ធនឹងវិធានការអាមេរិកជំពូកទី២៣២

2023/08/18 01:19:42 am        608

ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃពុធ (ទី១៦ ខែសីហា) បានឲ្យដឹងថា ខ្លួនបានចាប់អារម្មណ៍លើរបាយការណ៍របស់ក្រុមប្រឹក្សាអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទាក់ទងនឹងវិធានការរបស់ចិនប្រឆាំងនឹងវិធានការពន្ធគយជំពូកទី២៣២ របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងដែកថែប និងអាលុយមីញ៉ូម។

មន្ត្រីមួយរូប បាននិយាយថា ក្រសួងកំពុងសិក្សាពីរបាយការណ៍នេះ ហើយនឹងបន្តតាមដាន ដោយអនុលោមតាមច្បាប់របស់ WTO ដោយមន្ត្រីរូបនេះបានបន្ថែមថា មូលហេតុ ដែលជាឫសគល់នៃបញ្ហា ក្នុងករណីនេះ គឺការសម្រេចជាឯកតោភាគី និងគាំពារនិយមរបស់សហរដ្ឋអាមេរិក ហើយបញ្ជាក់ថា វិធានការតបតរបស់ចិន នឹងត្រូវបានធ្វើឡើងស្របតាមច្បាប់ និងសកម្មភាពស្របច្បាប់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេស។

មន្ត្រីដដែល បាននិយាយថា ចាប់តាំងពីខែមីនា ឆ្នាំ២០១៨ មក សហរដ្ឋអាមេរិកបានធ្វើឲ្យមានលក្ខណៈទូទៅនៃទស្សនៈពី «សន្តិសុខជាតិ» និងបានកំណត់ពន្ធលើផលិតផលដែកថែប និងអាលុយមីញ៉ូម ដែលនាំចេញទៅសហរដ្ឋអាមេរិកពីសំណាក់សមាជិករបស់ WTO ជាច្រើន ក្នុងនោះរួមទាំងប្រទេសចិនផងដែរ។

មន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា វិធានការនេះ បាននាំឲ្យមានការមិនពេញចិត្តយ៉ាងខ្លាំងក្លា ហើយប្រទេសចិន និងប្រទេសសមាជិក WTO ជាច្រើនទៀត បានប្រើយន្តការដោះស្រាយវិវាទរបស់ WTO ខណៈកាលពីខែធ្នូ ឆ្នាំ២០២២ WTO បានសម្រេចថា វិធានការរបស់សហរដ្ឋអាមេរិក បានរំលោភលើច្បាប់របស់ WTO។

ជាចុងក្រោយ មន្ត្រីរូបនេះ បាននិយាយថា៖ «ប្រទេសចិនទាមទារឲ្យសហរដ្ឋអាមេរិកលុបចោលជាបន្ទាន់នូវវិធានការជំពូកទី២៣២ ពាក់ព័ន្ធនឹងដែកថែប និងអាលុយមីញ៉ូម ដែលការធ្វើបែបនេះ បំពានច្បាប់របស់ WTO ហើយអំពាវនាវឲ្យធ្វើការជាមួយសមាជិក WTO ផ្សេងទៀត ក្នុងទិសដៅស្របគ្នា ដើម្បីរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានច្បាប់ជាមូលដ្ឋានជាមួយគ្នា»៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm