ពលរដ្ឋ​ក្នុង​ខណ្ឌ​ចំនួន ៣បន្ថែមទៀត នឹង​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19

2021/05/24 10:20:57 pm        483

​ភ្នំពេញ ៖ ​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ ​ក្នុង​ខណ្ឌចំការមន ខណ្ឌ​៧​មករា និង​ខណ្ឌ​ច្បារអំពៅ នឹង​ទទួល​បាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ក្នុង​ក្របខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ សម្រាប់​ដូ​ស​ទី​១​ ដែល​នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ទី​២៥ ​ខែឧសភា​ ស្អែក​នេះ​ រហូតដល់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១ សម្រាប់​ដូ​ស​ទី​២​ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៨ ខែមិថុនា រហូតដល់​ថ្ងៃទី​២១​ ខែមិថុនា ឆ្នាំ​២០២១​ខាងមុខ តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​បានកំណត់​ទីតាំង​ជូន ។

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃទី​២៣ ខែមិថុនា​ ម្សិលមិញ​នេះ ។

ក្នុង​សេចក្តីជូន​ដំណឹង បានបញ្ជាក់​ជូន​ថា ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ឡាយណា​ ដែល​មាន​បញ្ហា​សុខភាព​ដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ផ្តាសាយ ​ពិបាក​ដកដង្ហើម ឬ​រោគសញ្ញា​ផ្សេងៗ​ទៀត សូម​អញ្ជើញ​ទៅ​យក​សំណាក​វិភាគ​មេរោគ Covid-19 ជាមុនសិន ​ចៀសវាង​ប៉ះពាល់​ក្រុម​គ្រូពេទ្យ ប្រជា​ពលរដ្ឋ​ដទៃ និង​ដំណើរការ​នៃ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ Covid-19 ក្នុង​មូលដ្ឋាន​នីមួយៗ ។

ទន្ទឹមនឹងនេះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ក្រើនរំលឹក និង​អំពាវនាវ​សារជាថ្មី​ម្តងទៀត ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​ដែល​ត្រូវ​ទៅ​ទទួលយក​វ៉ាក់សាំង​ការពារ​ជំងឺ​ Covid-19 ត្រូវ​រក្សា​អោយ​បាន​ដាច់ខាត​នូវ​គម្លាត​សុវត្ថិភាព​សង្គម ពាក់​ម៉ាស់​ តម្រង់​ជួរ ចៀសវាង​ការ​ឈរ​ប្រជ្រៀត​គ្នា កៀក​គ្នា ណែនណាន់តាន់តាប់​ ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​ការចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ​និង​វិធានការ ៣​ការពារ ៣​កុំ ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ឈរលើ​ស្មារតី​ស្រឡាញ់​ជាតិ សហគមន៍ គ្រួសារ និង​អាយុជីវិត​ផ្ទាល់ខ្លួន ក្នុង​ឆន្ទៈ​រួមគ្នា​ជា​ធ្លូ​ង​មួយ ដើម្បី​ឈានទៅ​កាន់​ផ្តាច់ និង​លុបបំបាត់​ការឆ្លង​រាលដាល​ជំងឺ Covid-19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ​២០​កុម្ភៈ​ អោយបាន​ឆាប់ៗ​ នាពេលខាងមុខ ៕

​អត្ថបទ​ ៖ ជៀប សម្បត្តិ ​


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        188
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        161
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm