AFF U23៖ កម្ពុជា បន្ដឈ្នះប្រ៊ុយណេច្រើនគ្រាប់ ដោយមិនរបូតគ្រាប់បាល់

2023/08/18 05:56:03 pm        671

ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា បានទទួល ៣ពិន្ទុពេញ ក្នុងជំនួបបើក​ឆាក​ពូលA ​នៃ​ការ​ប្រកួត​ជម្រើសជើងឯកយុវជនអាស៊ាន AFF U23 Championship 2023​ ក្រោយ​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ U23 ប្រ៊ុយណេ ៥-០ កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ ។

ការប្រកួតដំបូង នៅកីឡដ្ឋានរយ៉ងនេះ ក្រោយចាប់ផ្ដើមលេងបាន ៦នាទី កីឡាករ ស រតនា បាន​តែត​បញ្ចូល​ទីគ្រាប់​នាំមុខឲ្យកម្ពុជា មុនអ្នកចាំទី U23 ប្រ៊ុយណេ កីឡាករ Muhammad Jefri Syafiq ​ចាប់​ក្រឡក​ភ្លាត់​ចូលទីខ្លួនឯង(Own Goal)  ១គ្រាប់ទៀត នៅនាទីទី៩ បន្ទាប់ពីការ​ទាត់​បាល់​ពី​លើ​ប្រអប់​ទី​របស់​កីឡាករ សារ ទី ដែលនាំឲ្យក្រុមគោព្រៃជំទង់កម្ពុជា នាំមុខ ២-០ នៅវគ្គទី១ ។

ចូលវគ្គទី២ កម្ពុជានៅតែបន្ដដាក់សម្ពាធ រហូតរកបាន ៣គ្រាប់បន្ថែមទៀត ដោយកីឡាករ ស រតនា តាម​រយៈ​ការ​តែតបញ្ចូលទីដូចគ្រាប់ដំបូងរបស់ខ្លួន នៅនាទី៥០ មុនកីឡាករវ័យក្មេង មាន ចាន់រិទ្ធ ស៊ុត​បញ្ចប់​ទី​គ្រាប់​ទី៤ នៅនាទី៧៣ និងគ្រាប់ចុងក្រោយកើតឡើងចុងម៉ោង ដែលធ្វើសម្រេចដោយកីឡាករ អ៊ាន ពិសី ។

ជ័យជម្នះ ៥-០ នេះ បានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា បន្ដ​កំណត់​ត្រា​ឈ្នះ​ច្រើន​គ្រាប់​លើ​ក្រុម​ជម្រើស​ជាតិ ​U23 ប្រ៊ុយណេ និងរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់ឡើយ ក្នុងប្រវត្តិជួបគ្នា ២លើកចុងក្រោយ នៃ​ពានរង្វាន់យុវជនប្រចាំតំបន់មួយនេះ បន្ទាប់ពីជួបគ្នា កាលពីឆ្នាំមុន ក្រុម U23 កម្ពុជា បាន​យក​ឈ្នះ​ក្រុម​ U23 ប្រ៊ុយណេ ដោយលទ្ធផល ៦-០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ។

ក្រឡេកមកមួយគូទៀតនៅក្នុងពូល A នេះដែរក្រុមម្ចាស់ផ្ទះក៏រកបានបីពិន្ទុពីការប្រកួតទី ១ របស់​ខ្លួន​ផង​ដែរ​ក្រោយ​ជ័យជំនះលើក្រុម U23 មីយ៉ានម៉ា ៣-០។

បីគ្រាប់របស់ថៃសម្រេចបានដោយ Phodchara Chainarong នៅនាទីទី ២១ មុនពេលដែល Chudit Wanpraphao បន្ថែមគ្រាប់ទីពីរនៅនាទីទី ៣២។

ហៀបនឹងចប់ការប្រកួតទៅហើយ Yotsakorn Burapha ក៏រកបានគ្រាប់ចុងក្រោយឱ្យក្រុម U23 ថៃ​យក​ឈ្នះ​មីយ៉ាន់ម៉ា ៣-០ ឈរលេខ ២ ក្នុងពូល A ពីក្រោមកម្ពុជា។

ប្រកួតបន្ទាប់ ក្រុមជម្រើសជាតិ U23 កម្ពុជា នឹងបន្ដជួបក្រុម U23 មីយ៉ាន់ម៉ាវិញម្ដង នាថ្ងៃទី១៩ ខែ​សីហា​ស្អែក នេះខណៈថៃជួបព្រុយណេ ដែលនឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News​៕ អត្ថបទ៖ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        136
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm