មន្ត្រីតាលីបង់៖ ស្ត្រីទាំងឡាយបាត់បង់តម្លៃ ប្រសិនបើបុរសអាចមើលឃើញមុខរបស់ពួកគេនៅទីសាធារណៈ

2023/08/18 06:00:08 pm        93

តាលីបង់៖ អ្នកនាំពាក្យរបស់ក្រសួងសំខាន់មួយនៃរដ្ឋាភិបាលតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ត្រីបាត់បង់តម្លៃ ប្រសិនបើបុរសអាចមើលឃើញមុខរបស់ពួកគេនៅទីសាធារណៈ ដោយបន្ថែមថា ក្រុមអ្នកប្រាជ្ញផ្នែកសាសនា នៅក្នុងប្រទេសនេះ យល់ស្របថា ស្ត្រីត្រូវតែបិទមុខ នៅពេលនៅខាងក្រៅផ្ទះ។

ពួកតាលីបង់ដែលបានចូលកាន់កាប់ប្រទេសនេះក្នុងខែសីហា ឆ្នាំ ២០២១ បានលើកឡើងពីការបរាជ័យរបស់ស្ត្រីក្នុងការសង្កេតមើលវិធីត្រឹមត្រូវ ក្នុងការពាក់ហ៊ីចាប ឬ ស្បៃឥស្លាម ដែលជាហេតុផលសម្រាប់ការរារាំងពួកគេពីកន្លែងសាធារណៈភាគច្រើន ក្នុងនោះមានសួនឧទ្យាន កន្លែងការងារ និងសាកលវិទ្យាល័យ។ .

លោកម៉ូល ម៉ូហាមេដ សាឌីក អាគីហ្វ (Molvi Mohammad Sadiq Akif) អ្នកនាំពាក្យរបស់ក្រសួងបាបធម៌ និងគុណធម៌របស់តាលីបង់ បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ជាមួយសារព័ត៌មាន APថា ប្រសិនបើមុខរបស់ស្ត្រីអាចមើលឃើញ នៅទីសាធារណៈ នោះនាំឲ្យមានលទ្ធភាពនៃការបែកបាក់ ( Fitnah) ឬ ធ្លាក់ចូលទៅក្នុងអំពើបាប។

លោកអាគីហ្វ បាននិយាយថា៖«វាពិតជាអាក្រក់ណាស់ ដែលឃើញស្ត្រី (ដោយគ្មានពាក់ហ៊ីចាប) នៅក្នុងតំបន់មួយចំនួន (ទីក្រុងធំ) ហើយអ្នកប្រាជ្ញរបស់យើង ក៏យល់ស្របថា មុខរបស់ស្ត្រីគួរតែត្រូវបានលាក់បាំង។ វាមិនមែនថា មុខរបស់នាង អាក្រក់ ឬមានរបួសស្នាមអ្វីទេ។ មនុស្សស្រីមានតម្លៃខ្លួនឯង ហើយតម្លៃនោះ ធ្លាក់ចុះដោយសារបុរសសំឡឹងមើលមុខនាង។ ព្រះអាឡោះ ផ្តល់ការគោរពចំពោះស្ត្រីដែលពាក់ហ៊ីចាប ហើយតម្លៃ គឺស្ថិតនៅត្រង់នេះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm