គ្រូ Brentford ឲ្យ​កីឡាករ​របស់​ខ្លួន​ជប់លៀង ២៤​ម៉ោង​ផឹក​ស្រា​ក្រហម​ ក្រោយ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Play-Off

2021/05/24 10:35:44 pm        206

​បាល់ទាត់៖ ​គ្រូ​បង្វឹក​ក្លិប​ Brentford លោក Thomas Frank បាន​អនុញ្ញាត​ឲ្យ​កីឡាករ​របស់​លោក​ទាំង​អស់​ជប់លៀង ២៤​ម៉ោង​ផឹក​ស្រា​ក្រហមក្រោយ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Play-Off រក​កៅអី​ឡើង​មក English Premier League បន្ទាប់ពី​ជ័យជំនះ​វាយបក​ពីក្រោយ​លើ Bournemouth​។

​​Brentford ដែល​ចាញ់ Fulham នៅ​វគ្គ Play-Off ផ្ដាច់ព្រ័ត្រ​ឆ្នាំមុន​បាន​រង​បរាជ័យ​ជើង​ទី១ នៅ​ទឹកដី Bournemouth ១-០ និង​ត្រលប់​មក​ទឹកដី​ខ្លួនឯង​ ទៀតសោត​ត្រូវ​បាន Bournemouth នាំមុខ ១គ្រាប់​ទៀត​មានន័យថា នាំមុខ ២-០ សរុប​ទាំងពីរ​ជើង​ដោយ​គ្រាប់​បាល់​របស់ Danjuma Groeneveld តាំងពី​នាទី​ទី៥​។ ​តែ​ត្រឹម​នាទី​ទី ១៦ កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ League Championship រដូវ​កាល​នេះ Ivan Toney ក៏​តាម​ស្មើ​វិញ​ដោយ​បាល់ ១១​ម៉ែត្រ មុន​ពេល​ដែល Bournemouth សល់​គ្នា ១០​នាក់​បន្ទាប់ពី Chris Mepham ត្រូវ​បាន​បណ្ដេញ​ចេញ​។

​​ឈាន​ចូល​វគ្គ​ទី២ Brentford ក៏​រក​បាន​គ្រាប់​នាំមុខ​ក្នុង​ជើង​ទី​ពីរ ២-១ នៅ​នាទី​ទី៥០ ដោយ Vitaly Janelt មុន​ពេល​ដែល Marcus Forss ជា​អ្នក​សំរេច​គ្រាប់​បាល់​ឲ្យ Brentford យកឈ្នះ​ជើង​ទី​២ ​នេះ ៣-១ និង​សរុប​ទាំងពីរ​ជើង ៣-២​។ ​មានន័យថា​ វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​ទី​២៩ ខែ​នេះនៅកីឡដ្ឋាន Wembley, Brentford នឹង​ត្រូវ​ជួប​ជាមួយ Swansea City ដែល​យកឈ្នះ Barnsley សរុប​ទាំងពីរ​ជើង ២-១៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm