អារ៉ាប៊ីសាអ៊ូឌីតនឹងលេងមិត្តភាពពីរប្រកួតនៅលើទឹកដី Newcastle

2023/08/18 06:31:51 pm        240

ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត នឹងលេងការប្រកួតមិត្តភាពអន្តរជាតិពីរប្រកួតនៅលើទឹកដី St. James Park របស់ Newcastle។

អារ៉ាប៊ីសាអ៊ូឌីត នឹងជួបជាមួយកូស្តារីកានៅថ្ងៃសុក្រទី ៨ ខែកញ្ញា មុនបន្តជួបកូរ៉េនៅថ្ងៃទី ១២ ខែដដែល។

Newcastle ស្ថិតក្រោមការវិនិយោគ និងកាន់កាប់ភាគហ៊ុនធំ ៨០% ដោយមូលនិធិវិយោគសាធារណៈ PIF របស់អារ៉ាប៊ីសាអ៊ូឌីត។

ការប្រកួតមិត្តភាពពីរប្រកួតខាងលើ គឺជា​ផ្នែក​មួយ​នៃ​ការត្រៀម​ខ្លួន​របស់​អារ៉ាប៊ីសាអ៊ូឌីត​សម្រាប់​ព្រឹត្តិការណ៍​បាល់ទា​ត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2024។

រំលឹកថា Newcastle និង Premier League ធ្លាប់បានអះអាងថា ម្ចាស់ភាគហ៊ុនធំរបស់ Newcastle គឺ​ដាច់​ដោយ​ឡែកមិនពាក់ព័ន្ធជាមួយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតឡើយ នៅពេល​ដែល​កិច្ច​ព្រម​ព្រៀង​កាន់​កាប់​ក្លិប​បានសម្រេច។

ការកាន់កាប់ភាគហ៊ុន ៨០% ដោយ PIF បានបង្ហាញពីភាពចម្រូងចម្រាស ដោយ​សារ​តែ​កំណត់​ត្រា​សិទ្ធិ​ម​​នុស្សមិនល្អរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយអង្គការសិទ្ធិមនុស្ស Amnesty International ធ្លាប់​បាន​អំពាវ​នាវ​ឱ្យមានការពិនិត្យមើលឡើងវិញដោយ Premier League កាលពីដើមឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ



 

 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        150
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        150
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm