ស្ថានទូតកូរ៉េបង្កើតកម្មវិធីតម្រង់ទិសដល់និស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សានៅកម្ពុជា

2023/08/18 06:46:23 pm        266

ភ្នំពេញ៖ ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានការប្រារព្ធកម្មវិធីតម្រង់ទិសសម្រាប់ និស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (GKS) ថ្នាក់ក្រោយឧត្តមសិក្សា ឆ្នាំ២០២៣ នៅសាលពហុបំណងជាន់ផ្ទាល់ដី នៃស្ថានទូតសាធារណរដ្ឋកូរ៉េ រាជធានីភ្នំពេញ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកូរ៉េ ឆ្នាំនេះនិស្សិតកម្ពុជាចំនួន ២៨ នាក់ (អនុបណ្ឌិត ២៧ នាក់ បណ្ឌិត ១ នាក់) ត្រូវបានជ្រើសរើសជានិស្សិត សម្រាប់កម្មវិធីអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ថ្នាក់ក្រោយឧត្តមសិក្សា ហើយគ្រោង នឹងចូលទៅសាធារណរដ្ឋកូរ៉េ នៅចុងខែសីហានេះ។

កម្មវិធីតម្រង់ទិសសម្រាប់និស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (GKS) ថ្នាក់ក្រោយ ឧត្តមសិក្សា នៅឆ្នាំនេះ មានការចូលរួមពីនិស្សិតកម្ពុជាដែលជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត និងតំណាងអតីតនិស្សិតសិក្សានៅសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើ មាតុភូមិនិវត្តន៍ ហើយកំពុងបំពេញការងារក្នុងវិស័យផ្សេងៗ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ក្នុងសាធារណរដ្ឋកូរ៉េ។

ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ដែលបាន បានអបអរសាទរចំពោះនិស្សិតដែលបានជាប់អាហារូបករណ៍ឧបត្ថម្ភ ដោយ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (GKS) ថ្នាក់ក្រោយឧត្តមសិក្សា ហើយតាមរយៈកម្មវិធីអាហារូបករណ៍ ថ្នាក់ក្រោយ ឧត្តមសិក្សានេះ។ ឯកឧត្ដមរំពឹងថា និស្សិតកម្ពុជានឹងកសាងចំណេះជំនាញ និងបទពិសោធន៍នៅសាធារណរដ្ឋកូរ៉េ ហើយ ដោយផ្អែកលើចំណុចទាំងនេះ ពួកគេនឹងបំពេញការ ងារយ៉ាង សកម្ម ទៅ ថ្ងៃ អនាគត។

លោក Noeum Sokvichhai ជាអតីតនិស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ថ្នាក់អនុ- បណ្ឌិត ឆ្នាំ២០១០-១៤) និងជា(Attorney-at-law, Head of Corporate, Commercial and Investinent Practice Group at Sithisak Law Office) បានលើកទឹកចិត្តដល់និស្សិត អាហារូបករណ៍ ជាសិស្ស ប្អូនទាំងអស់ថា៖«សូមចងចាំថា អ្នកតំណាងឱ្យ ព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ និងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅពេលអ្នកត្រឡប់មកវិញ»។

លោក Mork Chansokol និស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋ កូរ៉េ (ថ្នាក់អនុបណ្ឌិត)លើកឡើថា៖«ខ្ញុំមានគម្រោងចូលរៀនផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Soongsil ក្នុងសាធារណរដ្ឋកូរ៉េ ហើយបន្ទាប់ពីទទួលបានសញ្ញាបត្រអនុបណ្ឌិត ខ្ញុំសង្ឃឹមថានឹងចូលរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈការជំរុញ ការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅព្រះរាជាណាចក្រកម្ពុជា និងរួមចំណែកបង្កើតការងារថ្មីៗនៅ ព្រះរាជាណាចក្រកម្ពុជា»។

កម្មវិធីអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ មានគោលបំណងជំរុញការផ្លាស់ប្តូរការអប់រំជាអន្តរជាតិ និងលើកកម្ពស់មិត្តភាពរវាងប្រទេសនានា ដោយការផ្តល់ឱកាសឱ្យនិស្សិតបរទេសបានសិក្សានៅ គ្រឹះស្ថានឧត្តមសិក្សានៅក្នុងសាធារណរដ្ឋកូរ៉េ។

សូមជម្រាបថាកម្មវិធីអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ មានថ្នាក់បរិញ្ញាបត្រ(GKS-U) និងថ្នាក់ ក្រោយ ឧត្តមសិក្សា(GKS-G) ហើយអត្ថប្រយោជន៍ផ្សេងៗជាច្រើន ត្រូវបានផ្តល់ជូនដល់និស្សិត អាហារូបករណ៍ ដែលជាប់ រួមមាន សំបុត្រយន្តហោះទៅមក ថ្លៃបណ្តុះបណ្តាលភាសាកូរ៉េ ថ្លៃសិក្សា ថ្លៃធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ និង ប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅ ជាដើម។

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងរយៈពេលកន្លងមកនេះ បានជ្រើសរើសនិស្សិតអាហារូបករណ៍ប្រហែល ៣០០ នាក់ពីព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ បានរៀបចំកម្មវិធីជួបជុំអតីតនិស្សិតសិក្សានៅសាធារណរដ្ឋកូរ៉េ ដើម្បីគាំទ្រដល់ការកសាង បណ្តាញទំនាក់ទំនង រវាងអតីតនិស្សិត ដែលបានត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ ហើយកំពុងបំពេញ ការងារក្នុងវិស័យផ្សេងៗដូចជា រដ្ឋាភិបាល ធុរកិច្ច និងការអប់រំជាដើម បន្ទាប់ពីបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យក្នុងសាធារណរដ្ឋកូរ៉េ៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        75
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        60
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm