យុវជនសង្គមស៊ីវិលអំពាវនាវសង្គមស៊ីវិលនានា និងក្រុមប្រឆាំងចូលរួមអភិវឌ្ឍន៍ជាតិជាមួយរដ្ឋាភិបាលថ្មី

2023/08/18 06:57:18 pm        307

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់អង្គការសង្គមស៊ីវិលនានា និងក្រុមដែលមាននិន្នាការប្រឆាំងចូលរួមធ្វើការងារជាមួយរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត និងរក្សាបាននូវស្ថិរភាពនយោបាយ និងសង្គមរបស់កម្ពុជា។

លោក ហេង សំណាង បានលើកឡើងថា ប្រទេកម្ពុជា​កំពុងតែបង្កើតឡើងនូវទំព័រប្រវត្តិសាស្រ្ដថ្មី​បន្ថែម​ទៀត ​តាមរយៈការទទួលបាននូវក្បាលមាស៊ីនដឹកនាំប្រទេសថ្មី ដែលមាននាយករដ្ឋមន្រ្តី​វ័យក្មេង និងឈ្លាសវៃបំផុត រួមជាមួយនឹងគណៈរដ្ឋមន្រ្ដីជំនាន់ថ្មីសុទ្ធតែជាឥស្សរជនដែលមាន​សក្ដានុពល​ខ្លាំងក្នុងការដឹកនាំប្រទេសជាតិ។

លោកថ្លែងថា យុវជនសង្គមស៊ីវិលមិនអាចបំភ្លេចបានឡើយនូវការខិតខំរបស់​គណបក្សប្រជាជន​កម្ពុជា​ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនជាន់ខ្ពស់​ជាច្រើន​រូបទៀត ដែលភាគច្រើន គឺសុទ្ធតែឆ្លងកាត់បទពិសោធន៍ច្រើនដូចពាក្យថា​ (ក្មេងដើរលឿន ចាស់ស្គាល់ផ្លូវ)។ កត្តាទាំងនេះ ហើយដែលប្រជាជនខ្មែរទូទាំងប្រទេសអបអរសាទរ និង​គោលនយោបាយនានារបស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់គ្រប់ៗអាណត្តិ។

លោក សំណាង លើកឡើងថា អ្វីដែលជាការកត់សម្គាល់ គណៈរដ្ឋមន្រ្ដីថ្មីក្នុងអាណត្តិទី៧នេះ គឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីថ្មីនៃកម្ពុជា បានរៀនសូត្រចេះដឹងខ្ពង់ខ្ពស់ ទាំងផ្នែកសេដ្ឋកិច្ច យោធា និងផ្នែកនយោបាយ ពិសេសបទពិសោធន៍​ការទូតដែលបានអនុវត្ត​ការងារដោយផ្ទាល់នាកន្លងមក។

លោកសង្កេតឃើញថា កម្ពុជាមិនយូរមិនឆាប់ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នឹងនាំកម្ពុជាឆ្ពោះទៅមហាអំណាចក្នុងតំបន់​ ព្រោះកត្តាភូមិសាស្រ្ត ​និងធនធានមនុស្ស ដែលជា​កត្តាសត្យានុម័តដូច្នេះយុវជនកម្ពុជាគ្រប់រូបបានត្រៀមខ្លួនក្នុងការចូលរួមដើម្បីធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន៕អត្ថបទ៖វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm