បណ្ដាក្រសួងស្ថាប័នបន្តផ្ដល់សេវាល្អដល់ពលរដ្ឋអំឡុងពេលរៀបចំរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧

2023/08/18 07:01:07 pm        87

ភ្នំពេញ៖ ទោះបីជារាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ ត្រូវប្រកាសជាផ្លូវការនាថ្ងៃទី២២ ខែសីហា ខាងមុខ ប៉ុន្ដែបណ្ដាក្រសួង ស្ថាប័ននានា ក្នុងកាលទេសអន្តរកាលនេះ បានបន្តធ្វើកិច្ចការងារលើវិស័យរបស់ខ្លួនបានយ៉ាងល្អប្រសើរទាំងវិស័យអប់រំ និងការផ្ដល់សេវានានាដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។

ជាក់ស្ដែងក្រោយបញ្ចប់ការឃោសនាបោះឆ្នោត ការប្រកាសលទ្ធផលបោះឆ្នោត រហូតឈានដល់ការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋសភាជាតិលើកដំបូង សម្រាប់នីតិកាលទី៧ នាថ្ងៃទី ២១ ខែសីហាខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តដំណើការការបង្រៀន និងការរៀន​សូត្រ​ដល់​សិស្សានុសិស្សនៅគ្រប់កម្រិតសិក្សា និងបន្តធ្វើកិច្ចការងាររបស់ខ្លួន ដោយផ្ដល់សេវានានា​ដល់ប្រជាពលរដ្ឋ និងសាធារណៈជនទូទៅជាប្រក្រតីភាព។

ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា បុគ្គលិកអប់រំគ្រប់​លំដាប់ថ្នាក់ បានបន្តអនុវត្តការងារទៅតាមតួនាទីរបស់ខ្លួន ដើម្បីបន្តលើកកម្ពស់គុណភាពអប់រំ យុវជន និងកីឡា និងបន្តថែរក្សា ការពង្រឹងគុណភាពការងារគ្រប់ប្រភេទដល់សាធារណៈជនទូទៅ។

ចំណែកឯកឧត្ដម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ទោះពីជាបច្ចុប្បន្នរដ្ឋាភិបាលថ្មីមិនទាន់បានរៀបចំរួចរាល់ក៏ដោយ ក៏ប៉ុន្ដែក្រសួង ស្ថាប័នរដ្ឋនានា នៅបន្តធ្វើកិច្ចការងារលើការផ្ដល់សេវាដល់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរជាធម្មតា ក្នុងតួនាទីជាអង្គភាពរដ្ឋបាលអចិន្រ្ដៃយរបស់រដ្ឋ។

សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងប្រកាសចូលកាត់តំណែងជាផ្លូវការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ​ដោយក្នុងនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជារួមជាមួយ នឹងគណៈរដ្ឋមន្រ្ដីវ័យក្មេងមាន​សក្ដានុពល​ជាច្រើនរូបទៀតដែលសុទ្ធតែចេញមកពីគណបក្សប្រជាជនកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        204
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm