មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ជំរុញកូនខ្មែរចូលរួមការអភិរក្ស និងបន្តចាប់យកសាកលភាវូបនីយកម្មផ្នែកសិល្បៈ

2023/08/18 07:17:19 pm        133

ភ្នំពេញ៖ មន្រី្តជាន់ខ្ពស់វប្បធម៌ ​និងវិចិត្រសិល្បៈ ចង់ឲ្យកុលបុត្រខ្មែរ មានភាពជឿនលឿនតាមរយៈការឈរលើមូលដ្ឋានគ្រឹះរបស់ដូនតា និងចាប់យកនូវអ្វីដែលសកលភាវូបនីយកម្មផ្នែកសិល្បៈ។

ការលើកឡើងរបស់លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យ៉ាងដូច្នេះ ក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍ជាមួយ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែសីហានេះ ដោយផ្តោតលើវឌ្ឍនភាពនៃវិស័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ក្នុងឆ្នាំ២០២៣ នាយកដ្ឋានមានគោលដៅធំៗចំនួន២ សម្រាប់អនុវត្តគម្រោងផែនការ ថវិកាកម្មវិធីរបស់ជាតិ ក៏ដូចជារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺសិល្បៈគំនូរ សិល្បៈខ្មុកស្មាច់ នៅវត្តស្វាយអណ្តែត និងមហោស្រពសិល្បៈចម្លាក់ស្មិត។

ជាមួយគ្នានោះលោក ប្រធាននាយកដ្ឋាន បានបន្តថា ក្រៅពីគម្រោងធំៗ ដែលជាកម្មវិធីថវិកាជាតិ យើងមានកម្មវិធីបន្ទាប់បន្សំ ដូចជា៖ កម្មវិធីបណ្តុះបណ្តាលក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ តាមរយៈOnline និងការអញ្ជើញសិល្បករ មកពីតាមបណ្តាខេត្តនានា បានស្នើសុំមន្រី្តជំនាញពីនាយកដ្ឋាន ទៅធ្វើការបើកវគ្គបណ្តុះបណ្តាលបន្ថែមលើជំនាញបច្ចេកទេស របស់សិប្បករ អាជីវករ រកទទួលទាន ផ្នែកសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ដើម្បីយកទៅអនុវត្តឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត និងរចនាបថ។

ទន្ទឹមនឹងនោះលោក ឈឹម សុធី ក៏ចង់ឲ្យមានការផ្សាភ្ជាប់ និងដំណើរការទាំងពីរ ទាំងការអភិរក្ស និងការបង្កើតថ្មី (អភិរក្ស+ការបង្កើតថ្មី) ដែលដូនតាបុព្វបុរស បានកសាងនូវអ្វីដែលល្អហើយ ដូចជា៖ ប្រាសាទបុរាណ វត្តអារាម រូបចម្លាក់ បន្សល់ទុកបានយ៉ាងល្អ។

លោកសំណូមពរដល់កូនខ្មែរ និងយុវជនជំនាន់ក្រោយ ចូលរួមបន្តនូវអ្វីជាប្រណិតភាពកេរ្តិ៍ដំណែល​នេះឲ្យបានទៅមុខ។ ហើយយើងក៏មិនត្រូវភ្លេចនូវអ្វីដែលជាការបង្កើតថ្មី តាមរយៈសិល្បៈ​សហសម័យ។ ​កាលណាយើងផ្តោតតែលើប្រណិតភាពនឹងពេក ក៏យើងមិនអាចដើរទាន់ពិភពលោក​ផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm