សង្ស័យ​ពុល​ស្រាស មនុស្ស​៩​នាក់​បាន​ស្លាប់ ​និង​ជាង​៣០​នាក់​ កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ

2021/05/24 11:33:03 pm        776

កំពត ៖ ​មនុស្ស​ប្រុស​ស្រី​៩​នាក់​បាន​ស្លាប់​ ជា​បន្តបន្ទាប់​ ចាប់ពី​ថ្ងៃទី​២១ ​ដល់​ថ្ងៃទី​២៤ ​ខែឧសភា ឆ្នាំ​២០២១ និង​៣៣​នាក់​ ផ្សេងទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ក្រោយពី​ជនរងគ្រោះ​ទាំងនោះ​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​មួយ ​ក្នុងភូមិ​ធ្នង់​ ឃុំ​ឫស្សីស្រុក​ខាងកើត​ ស្រុក​កំពង់ត្រាច ខេត្តកំពត​ សង្ស័យថា​ ជា​ករណី​ពុល​ស្រាស​។​

របាយការណ៍​ពី​សាលាស្រុក​កំពង់ត្រាច ​បានឱ្យដឹងថា ក្រោយពី​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ​ពោលគឺ​ចាប់ពី​ថ្ងៃទី​២១ រហូតដល់​ព្រឹក​ថ្ងៃទី​២៤​ ខែឧសភា មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់ ​ខណៈពេល​ជនរងគ្រោះ​ទាំងនោះ​ដេក​ឈឺ​នៅផ្ទះ និង​តាម​គ្លីនិក​ផ្សេងៗ​។ ដោយឡែក អ្នក​ទី​៩​បាន​ស្លាប់​ នា​រសៀល​ថ្ងៃទី​២៤​ បន្ទាប់ពី​នាំយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ ដោយសារ​ស្ថានភាព​ជំងឺ​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ខ្លាំង​។

មន្ត្រី​នៃ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច​ បាន​ប្រាប់​ឱ្យដឹងថា​ ដោយ​ទទួល​ព័ត៌មាន​ថា ​អ្នកភូមិ​ជា​ច្រើន​កំពុង​ដេក​ឈឺ​នៅផ្ទះ ​និង​តាម​គ្លីនិក​មួយចំនួន​ ដែល​សង្ស័យ​ពុល​ស្រា ​នា​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា​ មន្ត្រី​សុខាភិបាល​ស្រុក​បាន​តាម​ស្វែងរក រួច​បញ្ជូន​អ្នកជំងឺ​ចំនួន​៣៤​នាក់ ​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។ ជា​អកុសល ​បុរស​វ័យ​ប្រហែល​៤០​ឆ្នាំ​ម្នា​ក់​ បាន​ស្លាប់​ព្រោះតែ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត ​បានបញ្ជាក់​ថា​ សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​កិច្ចការ​នេះ​ ដោយ​យក​ស្រាស​ ដែល​សល់​ពី​ពួកគាត់​ពិសា​ទៅ​ធ្វើ​ការពិសោធន៍​។ លទ្ធផល​យ៉ាងណា ​នឹង​ចុះទៅ​ត្រួតពិនិត្យ​តាម​បណ្តា​ហាង​បិត​ស្រាស​ជា​បន្តទៀត​៕

អត្ថបទ ៖ សា​រីម 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        181
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm