បណ្តាសិស្សពេញចិត្តការប្រើប្រាស់បណ្ណាល័យ សាលាឌីជីថល ផ្តល់ភាពងាយស្រួលច្រើនក្នុងការសិក្សា

2023/08/18 07:26:36 pm        300

កណ្ដាល៖ ក្នុងអំឡុងក្រសួងអប់រំយុវជន និងកីឡា ប្រកាសសាកល្បងប្រើប្រាស់បណ្ណាល័យ សាលាឌីជីថល ដែលគេអាចចូលមើលអានបាននៅតាមទូរសព្ទដៃស្មាតហ្វូន និងតាមប្រព័ន្ធអេឡិចត្រូនិចនានា តាមរយៈLinkតំណភ្ជាប់ http:// sala.moeys.gov.kh/books នេះ បណ្តាសិស្សានុសិស្សមានការពេញចិត្តខ្លាំងនាំគ្នាចូលអានសិក្សាស្រាវជ្រាវមេរៀនបានលឿន ងាយស្រួល និងអាចមើលគ្រប់ទីកន្លែង។

បើតាមបណ្តាសិស្សនៃ អនុវិទ្យាល័យ ហ៊ុន សែន ស្វាយរលំ ក្រុងតាខ្មៅ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៨ ខែសីហានេះថា ចាប់តាំងពីក្រសួងអប់រំបានបើកឲ្យមានគេហទំព័រ ​សាលាឌីជីថល គឺពួកគេតែងតែប្រើប្រាស់ទូរសព្ទដៃចូលអាន សៀវភៅ ស្រាវជ្រាវមេរៀនលំហាត់ និងអានរឿងទិទាននានា​ដែលមានប្រយោជន៍ដល់សិក្សារៀនសូត្រ ​នៅក្នុងសាលា ។

ទន្ទឹមនឹងការផ្តល់អត្ថប្រយោជន៍ច្រើន ដល់ការសិក្សានេះដែរ បណ្តាសិស្សានុសិស្សទាំងនេះ ក៏បាន​អំពាវនាវ និងសំណូមពរមិត្តសិក្សានៅតាមបណ្តាសាលារៀនទាំងអស់ សូមនាំគ្នាប្រើប្រាស់​ទូរសព្ទដៃខ្លួនឲ្យមានប្រយោជន៍ដល់សិក្សា​ ចូលអានសិក្សាស្រាវជ្រាវមេរៀននានា ចៀសវាង​ការប្រើប្រាស់ទូរសព្ទដៃ ​លេងហ្គេម ឬមើលរឿងផ្សេងៗគ្មានប្រយោជន៍ដល់ការសិក្សា ហើយឈាន​ទៅរកការបំផ្លាញអនាគតរបស់យើង។

លោក សុខ ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យា និងព័ត៌មានវិទ្យា នៃក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា នៅក្នុងដំណាក់កាលប្រកាសសាកល្បងប្រើប្រាស់គេហទំព័រ​សាលាឌីជីថលនេះ បានដាក់បញ្ចូលសៀវភៅមេរៀនចាប់ពីកម្រិតថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ ​និងថ្នាក់ឧត្តមសិក្សា ព្រមទាំងមានសៀវភៅរឿងទិទាន ​សៀវភៅពាក់ព័ន្ធនានាទៀតជាង ៥០០ក្បាល និងមានក្លិបវីដេអូរៀន និងការបង្រៀនជាច្រើនក្លិបទៀត។

លោក បន្តថា មកដល់ពេលនេះ បណ្ណាល័យសាលាឌីជីថល មានសាលាចុះឈ្មោះបង្កើតគណនីចូលយកឯកសាររៀន​ និងការបង្រៀនប្រមាណជាង១០០គណនី ហើយគេហទំព័រសាលាឌីជីថលនេះ គ្រោងនឹងប្រើប្រាស់ផ្លូវការ នៅពាក់កណ្តាលខែក្រោយនេះ ពេលនោះក្រសួងនឹងបញ្ចូលឯកសារមេរៀន ក្លិបវីដេអូ និងសៀវភៅ សម្រាប់រៀន និង​បង្រៀនជាច្រើនទៀត ដើម្បីផ្តល់ជាបណ្តុំចែករំលែកឯកសារសៀវភៅរៀន និងការបង្រៀន មួយ​សម្រាប់បម្រើឲ្យអប់រំនៅតាមសាលារៀនរដ្ឋ ​និងឯកជនទាំងអស់នៅកម្រិតទូទំាងប្រទេស៕អត្ថបទ ស៊ុមសុខជា



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm