មេដឹកនាំប្រទេសបេឡារុស លោក Alexander Lukashenko បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu ក្នុងទីក្រុង Minsk កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងជំនួបមួយស្តីពីការកសាងទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធជាមួយប្រទេសចិន។

កាលពីដើមសប្តាហ៍នេះ ភាគីទាំងពីរនេះបានចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីសន្តិសុខ នៅក្នុងទីក្រុងមូស្គូ របស់ប្រទេសរុស្ស៊ី ដែលលោក Li បានព្រមានដល់គូប្រជែងរបស់ប្រទេសចិនថា «កុំប្រឡែងលេជាមួយភ្លើង» លើបញ្ហាកោះតៃវ៉ាន់។
ពាក្យសម្តីរបស់លោក បានគាំទ្រដល់ការលើកឡើងកាលពីពេលមុនដោយមន្ត្រីប្រទេសចិនផ្សេងទៀត និងបានធ្វើឡើងក្នុងពេលប្រតិបត្តិការសិកពិសេសនៅតែបន្តរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។
កាលពីពេលមុន ប្រទេសចិន បានបង្ហាញពីផែនការរបស់ខ្លួនដើម្បីបញ្ចប់ជម្លោះនេះ។ លោក Lukashenko បានមកធ្វើទ្សនកិច្ចនៅទីក្រុងប៉េកាំង កាលពិខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៣ ដើម្បីជួបជាមួយមេដឹកនាំនាំចិន លោក Xi Jinping ក្នុងគោលបំណងជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសចិន និងបេឡារុស។