ក្រុមតន្រ្តីអាមេរិក «The Killers» សូមអភ័យទោសចំពោះការនាំអ្នកគាំទ្ររុស្ស៊ីឡើងលើឆាក នៅហ្ស៊កហ្ស៊ី

2023/08/19 02:42:14 am        309

ក្រុមតន្រ្តីរ៉ុករបស់អាមេរិកឈ្មោះ «The Killers» បានសូមអភ័យទោសចំពោះការនាំអ្នកវាយស្គរជនជាតិរុស្ស៊ីម្នាក់ឡើងឆាក អំឡុងពេលសម្ដែង ក្នុងប្រទេសហ្ស៊កហ្ស៊ី និងចំពោះការពិពណ៌នាប្រាប់អ្នកគាំទ្រថា ជា «បងប្អូនប្រុសស្រី» ដែលទង្វើនេះ បានបណ្តាលឲ្យមានការហ៊ោចំអកពីទស្សនិកជន។

ប្រទេសហ្ស៊កហ្ស៊ីមានប្រវត្តិសាស្ត្រតានតឹងយ៉ាងយូរអង្វែង ជាមួយប្រទេសជិតខាងភាគខាងជើងរបស់ខ្លួនដែលមានសភាពកាន់តែធ្ងន់ធ្ងរឡើង ដោយការលុកលុយរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ និងលំហូរជនអន្តោប្រវេសន៍រុស្ស៊ីដ៏ច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ ដែលភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ។

ក្រុមតន្រ្តី ដែលទទួលបានពានរង្វាន់ជយលាភី Grammy Awards (ហ្គ្រមីអឹវ៉តស៍) ដល់ទៅ ៧ដងរបស់ឧស្សាកហម្មតន្ត្រី បានធ្វើការសម្តែង កាលពីថ្ងៃអង្គារ (ទី១៥ ខែសីហា) នៅរមណីយដ្ឋានសមុទ្រខ្មៅ Batumi អំឡុងដំណើរទេសចរណ៍ នៅតំបន់អឺរ៉ុបរបស់ខ្លួន។

អមដោយការប្រាប់ថា នេះគឺទម្លាប់ ដែលមានជាយូរមកហើយ ក្នុងការអញ្ជើញនរណាម្នាក់ឲ្យឡើងមកវាយស្គរនោះ វង់តន្ត្រីនេះ បានរៀបរាប់ក្នុងសេចក្តីថ្លែងការណ៍ តាមរយៈទំព័រ Facebook របស់ខ្លួនថា៖ «ប្រជាជនហ្ស៊កហ្ស៊ីដ៏ល្អទាំងអស់គ្នា ទង្វើនេះ មិនមានគោលបំណងធ្វើឲ្យនរណាម្នាក់ទាស់ចិត្តសោះឡើយ។ យើងទទួលស្គាល់ថា ការអត្ថាធិប្បាយ ដែលចង់បង្ហាញថា គ្រប់អ្នកគាំទ្រទាំងអស់របស់ក្រុម The Killers គឺជា «បងប្អូនប្រុសស្រី» នោះ អាចត្រូវបានយល់ច្រឡំ»។

ការនិយាយយោងដល់ចំណុចនោះ គឺសំដៅដល់សម្ដីរបស់ប្រធានក្រុមតន្ត្រីនេះ លោក Brandon Flowers ដែលបាននិយាយទៅទស្សនិកជនដ៏ណែនណាន់តាន់តាប់នោះ ដោយប្រាប់ថា លោកមិនចង់ឲ្យស្ថានការណ៍នេះប្រែក្លាយទៅជា «កំហឹង» នោះទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm