បឹងកេត​ប៉ះ​សូល​ទី​ឡូ ខណៈ​វិសាខា​ជួប​អគ្គិសនី​កម្ពុជា​ក្នុង​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​៤ ស្អែក​នេះ​

2021/05/25 05:00:42 pm        135

​បាល់ទាត់៖ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា​ស្អែក​នេះ នឹង​មាន​ការប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា ២​ប្រកួតដែល​ជា​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​៤ រួមមាន​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរនៅ​កីឡដ្ឋាន SRU ខេត្ត​សៀមរាប ខណៈ​ក្រុម​វិសាខាត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជាវេលា​ម៉ោង ៣៖៣០​នាទី​រសៀល​ដូចគ្នា។​

​សម្រាប់​ការប្រកួត​រវាង​ក្រុម​បឹងកេត និង​សូល​ទី​ឡូ​អង្គរគឺជា​ជំនួប​គួរ​ឲ្យ​ចាប់អារម្មណ៍ ដ្បិត​ក្រុម​ទាំងពីរនៅ​មិនទាន់​ស្គាល់​ជ័យជម្នះ​ឡើយក្នុង​រដូវ​កាល​ថ្មី​នេះ ដោយ​ក្រុម​នាគ​ខៀវ​បឹងកេត ចាញ់ ៣​ប្រកួត​ជាប់​គ្នា ខណៈ​សូល​ទី​ឡូ​អង្គរចាញ់ ៤​ប្រកួត​ជាប់​គ្នា។ ដូច្នេះ​ការប្រកួត​នេះ​ក្រុម​ទាំងពីរទាមទារ​ឈ្នះ​លើកដំបូង​រៀង​ៗ​ខ្លួន ពិសេស​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត ដែល​ពុំ​ទាន់​មាន​ពិន្ទុ​ក្នុង​ដៃ។ ចំពោះ​ការប្រកួត​នេះ​នឹង​មាន​ផ្សាយ​ផ្ទាល់​ លើ​កញ្ចក់​ទូរទស្សន៍ BTV-News។​ ​ដោយឡែក​ក្រុម​វិសាខា​វិញនឹង​ត្រូវ​ធ្វើការ​ប្រកួត ​ក្រៅ​ដី​លើកដំបូងជាមួយ​ក្រុម​អគ្គិស​នី​កម្ពុជា ​បន្ទាប់ពី​ប្រកួត​ក្នុង​ដី ៣​ប្រកួត​ឈ្នះ ១ និង​ស្មើ ២ រកបាន ៥​ពិន្ទុ។ រីឯ​ក្រុម​អគ្គិសនី​កម្ពុជាទើប​ប្រកួត​បាន ៣​ប្រកួត​ដូចគ្នាដោយ​ឈ្នះ ១ និង​ចាញ់ ២ រកបាន ៣​ពិន្ទុ។ ចំពោះ​ការប្រកួត​ទី​៤ របស់​ក្រុម​ទាំងពីរនៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​នេះ នឹងមាន​ផ្សាយ​ផ្ទាល់​ដោយ​គណៈ​កម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​-CNCC។​

​សូម​បញ្ជាក់​ថា បន្ទាប់ពី​បញ្ចប់​ការប្រកួត​នេះ លី​គ​កំពូល​កម្ពុជា​នឹង​ត្រូវ​ផ្អាក​ការប្រកួត​ជាង ១​ខែ ព្រោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​បំពេញ​បេសកកម្ម ​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភព​លោកនៅ​បា​រ៉ែ​ន បន្ទាប់មក​ក្លិប​វិសាខា និង​បឹងកេត​ត្រូវ​ចូលរួម​ប្រកួត​ពានរង្វាន់ AFC Cup 2021។ តាម​គម្រោង​លី​គ​កំពូល​កម្ពុជា​នឹង​ត្រឡប់មកវិញ​នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២១ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        91
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        103
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm