
យន្តហោះបូមទឹកសមុទ្រ បានទម្លាក់ទឹកលើអណ្តាតភ្លើងឆេះរាលដាលខ្លាំង នៅលើប្រជុំកោះCanary ប្រទេសអេស្បាញនៅក្នុងវីដេអូដ៏រន្ធត់មួយ ដែលបានចេញផ្សាយខណៈចំហេះព្រៃខ្លាំង បានរាលដាលនៅអឺរ៉ុប ស្របពេលកម្តៅក្តៅខ្លាំង និងអាកាសធាតុរាំងស្ងួត។
លោក Fernando Clavijo មេដឹកនាំតំបន់ បាននិយាយថា ចំហេះព្រៃមានភាពស្មុគស្មាញបំផុត ដែលបានធ្វើឲ្យប្រជុំកោះ Canary ត្រូវប្រឈមមុខ ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ។
អាជ្ញាធរបានព្រមានថា អណ្តាតភ្លើងដែលកំពុងរាលដាល អាចនាំទៅរកការជម្លៀសពលរដ្ឋបន្ថែមទៀត និងការជាប់គាំង ដែលណែនាំឲ្យប្រជាជនស្នាក់នៅត្រូវបង្វែរទៅរកការប្រកាសអាសន្នសេវាសាធារណៈ។
ពលរដ្ឋជាង ៣.០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍។