ជប៉ុនដាក់បទបញ្ជាឲ្យបញ្ចេញយន្តហោះភ្លាមៗ ក្នុងពេលមានការល្បាតកងទ័ពជើងទឹករបស់រុស្ស៊ី និងចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក

2023/08/19 06:10:42 am        302

ប្រទេសជប៉ុន បានឲ្យដឹង នៅថ្ងៃសុក្រ (ទី១៨ ខែសីហា) នេះ ថា ខ្លួនបានប្រញាប់ប្រញាល់ឲ្យបញ្ចេញយន្តហោះចម្បាំង បន្ទាប់ពីយន្តហោះប្រមូលព័ត៌មាន IL-38 របស់រុស្ស៊ី ២គ្រឿង ត្រូវបានប្រទះឃើញហោះហើរ នៅចន្លោះសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត ជាទីដែលរុស្ស៊ី កំពុងល្បាត និងធ្វើសមយុទ្ធរួមគ្នាជាមួយចិន។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃសុក្រនេះថា នាវាកងទ័ពជើងទឹករុស្ស៊ី និងចិន បាននិងកំពុងល្បាតរួមគ្នា នៅមហាសមុទ្រប៉ាស៊ីហ្វិក និងធ្វើសមយុទ្ធកងទ័ពជើងទឹក នៅសមុទ្រចិនខាងកើត។

ក្រសួងនេះបានឲ្យដឹងថា៖ «នៅសមុទ្រចិនខាងកើត សមយុទ្ធមួយត្រូវបានធ្វើឡើង ដើម្បីបំពេញបន្ថែមការផ្គត់ផ្គង់ទឹកដល់នាវា និងប្រេងឥន្ធនៈពីនាវាជំនួយ»។

ជាមួយគ្នានេះ ក្រសួងបានឲ្យដឹងបន្ថែមថា រុស្ស៊ី និងចិន ក៏បានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក វាយលុកការវាយឆ្មក់តាមអាកាសរបស់សត្រូវ ធ្វើការហ្វឹកហ្វឺនជួយសង្គ្រោះ នៅសមុទ្រ និងអនុវត្តការហោះហើរឧទ្ធម្ភាគចក្រ ហើយនិងការចុះចត នៅលើនាវាចម្បាំង។

សកម្មភាពកងទ័ពអាកាសរុស្ស៊ី បានកើតឡើង មួយថ្ងៃបន្ទាប់ពីជប៉ុន បានប្រទះឃើញនាវាកងទ័ពជើងទឹករុស្ស៊ី និងចិន ឆ្លងកាត់ដែនទឹក ចន្លោះកោះអូគីណាវ៉ា និងមីយ៉ាកូភាគខាងត្បូងរបស់ប្រទេសជប៉ុន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm