ឯកឧត្ដម ថោង ខុន ជំរុញ​ការសាងសង់​ភូមិ​កីឡា​ឲ្យបាន​​ទាន់​ពេល​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2021/05/25 05:27:27 pm        245

​ស៊ី​ហ្គេម​៖ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ធ្វើ​ការ​ជំរុញ និង​ព​ន្លឿ​ន​ការសាងសង់​ភូមិ​កីឡា​ឲ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ បន្ទាប់ពី​ចុះ​ពិនិត្យ​វឌ្ឍនភាពនៃ​ការសាងសង់​ភូមិ​កីឡា នៅ​ក្នុង​បរិវេណ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១ អម​ដំណើរ​ដោយ​អ្នកឧកញ៉ា សៀ ឬ​ទ្ធី ថ្នាក់ដឹកនាំ​ក្រុមហ៊ុន World Bridge Sport Village ដែល​ទទួល​បាន​សិទ្ធ​ពី​រាជ​រដ្ឋាភិបាល ក្នុង​ការ​សាងសង់​គម្រោង​នេះ​ផងដែរ។​ ​ឯកឧត្ដម ថោង ខុន បាន​ជំរុញ​ក្រុមហ៊ុន​ឲ្យ​ព​ន្លឿ​ន​ការសាងសង់​កន្លែង​ស្នាក់នៅ និង​កំណត់​ទីតាំង​អាហារដ្ឋាន​សម្រាប់​បម្រើ​ឲ្យ​ប្រតិភូ​កីឡា និង​អត្ត​ពលិ​ក​សរុប​ប្រមាណ ១​ម៉ឺន​នាក់ដែល​នឹង​មក​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ លើស​ពី​នេះ លោក​ក៏​បាន​ផ្ដល់​ទំនុក​ចិត្ត​បន្ថែម​ដល់​ក្រុមហ៊ុន ដោយ​ការ​ជួយ​សម្រប​សម្រួល​ការងារ​រដ្ឋបាល ការងារ​ជំនាញ និង​ដោះស្រាយ​ការងារ​ប្រឈម​មួយ​ចំនួន អំឡុង​ពេល​សាងសង់ដើម្បី​កុំ​ឲ្យ​រាំងស្ទះ និង​សម្រេច​ការសាងសង់​តាម​ផែនការ​ទៀត​ផង។​

​ទន្ទឹម​ជាមួយគ្នា អ្នកឧកញ៉ា សៀ ឬ​ទ្ធី តំណាង​ក្រុមហ៊ុន​សាងសង់ World Bridge Sport Village បាន​សម្ដែង​ការ​អរគុណចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ផ្ដល់​ភាព​កក់ក្ដៅ​របស់​ថ្នាក់ដឹកនាំ ហើយ​លោក​បាន​ប្ដេជ្ញា​ចិត្ត​ចំពោះ​មុខ​ឯកឧត្ដម​រដ្ឋមន្ត្រី​ដោយ​អះ​អាង​ថា នឹង​ខិតខំ​សាងសង់​គម្រោង​ភូមិ​កីឡា​នេះ​ឲ្យ​ទាន់​ពេល​វេលា​កំណត់​នៅ​ចុង​ឆ្នាំ​២០២២ តាមរយៈ​ការ​សម្រុក​ធ្វើ​ការ​ងារ​ទាំង​យប់​ទាំង​ថ្ងៃ ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ក៏​គម្រោង​នៅតែ​បន្ត​ការសាងសង់​ជាប់​ជានិច្ច។​ ​គួរ​បញ្ជាក់​ថា ភូមិ​កីឡា​កំពុង​សាងសង់​លើ​ផ្ទៃដី​ប្រមាណ ៨​ហិច​តា​ដោយ​នឹង​សាងសង់​ជា​បន្ទប់ និង​ខុន​ដូ​សរុប​ជាង ១,៧០០​បន្ទប់បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ទំនើប​ៗ ហើយ​ជា​តំបន់​បៃតង​ដែល​មាន​ទីធ្លា​ធំ​ទូលាយ មាន​ផ្សារ​ទំនើប និង​សាល​ធំៗ​អាច​ប្រើប្រាស់​ជា​ការ​ប្រកួត​កីឡា​បាន​។ មិនតែប៉ុណ្ណោះក៏​មាន​រៀបចំ​សារមន្ទីរ​ស៊ី​ហ្គេម ដើម្បី​ផ្ទុក​នូវ​អនុស្សាវរីយ៍​ដែល​កម្ពុជា​ ធ្លាប់​ដណ្ដើម​បាន​ពី​ស៊ី​ហ្គេម​មុន​ៗ​ទៀត​ផង។ ភូមិ​កីឡា​គឺជា​កន្លែង​ស្នាក់នៅ និង​ហូបចុក​រួម​ដ៏​ធំ​សម្រាប់​ត្រៀម​ស្វាគមន៍​ប្រតិភូ​កីឡា និង​អត្ត​ព​លិ​ក​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ៕​

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        122
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm