ប្លុកតំបន់អាហ្វ្រិកខាងលិច៖ ទិវាជ័យជម្នះ កំណត់សម្រាប់អន្តរាគមន៍នៅនីហ្សេ អាចធ្វើទៅបាន

2023/08/19 05:20:11 pm        578

ប្លុកតំបន់អាហ្រ្វិកខាងលិចឬ ECOWAS កាលពីថ្ងៃសុក្រ បាននិយាយថា ខ្លួនបានព្រមព្រៀងចំពោះទិវាជ័យជម្នះ «D-Day» សម្រាប់ការធ្វើអន្តរាគមន៍យោធាដែលអាចកើតមានដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនីហ្សេឡើងវិញ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបរាជ័យ។ ព័ត៌មាននេះកើតមានឡើងនៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃ រវាងក្រុមមេទ័ពអាហ្រ្វិកខាងលិចនៅទីក្រុង Accra ប្រទេសហ្គាណា ជាទីដែលយុទ្ធសាស្រ្តនានាជុំវិញការប្រើប្រាស់កម្លាំង ដែលអាចធ្វើទៅបាន នៅក្នុងប្រទេសនីហ្សេ ត្រូវបានពិភាក្សា។ លោក Abdel-Fatau Musah ស្នងការប្លុកតំបន់អាហ្រ្វិកខាងលិច (ECOWAS) ទទួលបន្ទុកកិច្ចការនយោបាយ សន្តិភាព និងសន្តិសុខបាននិយយាថា ប្លុកតំបន់អាហ្រ្វិកខាងលិចឬ ECOWAS បានលើកឡើងថា សកម្មភាពបែបនេះនឹងជាមធ្យោបាយចុងក្រោយ។ រដ្ឋសមាជិកទាំងអស់របស់ ECOWAS មានវត្តមាននៅទីនេះ បានប្តេជ្ញាចំពោះឧបករណ៍ដែលមានផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេបានប្តេជ្ញាចិត្តចំពោះធនធានដែលមានផ្ទាល់ខ្លួនដើម្បីបំពេញបេសកកម្មនេះ។ ដូច្នេះខ្ញុំសូមប្រាប់អ្នកថា យើងត្រៀមខ្លួនជាស្រេចដើម្បីទៅទៅនោះគ្រប់ពេលដែលមានបទបញ្ជា។ លោក Musah និយាយថា ដំណោះស្រាយដោយសន្តិវិធីនៅតែជាជម្រើសដែលគាប់ប្រសើរ ប៉ុន្តែបានបញ្ជាក់ថា ប្លុកនេះនឹងមិនចូលរួមក្នុងកិច្ចសន្ទនាដែលគ្មានទីបញ្ចប់ជាមួយរបបយោធានេះទេ។ ECOWAS បានប្រកាន់ជំហររឹងមាំលើរដ្ឋប្រហារប្រទេសនីហ្សេ ជាងកាលពីពេលមុនៗ។ វាជាលើកទី៧សម្រាប់តំបន់ដ៏ទូលំទូលាយក្នុងរយៈពេលបីឆ្នាំមកនេះ ហើយភាពជឿជាក់នៃប្លុកនេះគឺស្ថិតនៅក្នុងហានិភ័យ ដូចដែលធ្លាប់បាននិយាយថា ខ្លួននឹងមិនអាចអត់ឱនដល់ការផ្តួលរលំបន្ថែមទៀតនោះទេ។ លោក Musah និយាយថា យើងមានបំណងត្រលប់ទៅរកប្រក្រតីភាពនៃរដ្ឋធម្មនុញ្ញ ហើយការសម្រេចចិត្តគឺថារដ្ឋប្រហារនៅប្រទេសនីហ្សេ គឺជារដ្ឋប្រហារមួយ ដែលកើតមានច្រើនពេកសម្រាប់តំបន់នេះ ហើយយើងនឹងបញ្ឈប់វានៅពេលនេះ។ ការធ្វើអន្តរាគមន៍ណាមួយ អាចមានន័យថាមានភាពចលាចលបន្ថែមទៀតសម្រាប់តំបន់ Sahel ដែលក្រីក្រក្រីក្ររបស់អាហ្វ្រិកខាងលិច ដែលកំពុងប្រយុទ្ធប្រឆាំងការបះបោរអ៊ីស្លាមនិយមដែលមានអាយុកាលមួយទសវត្សរ៍មកហើយ និងវិបត្តិភាពអត់ឃ្លានកាន់តែធ្លាក់ជ្រៅ។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        20
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm