ក្រុមមន្ត្រីព្រមានអ្នកស្រុក Los Angeles រួសរាន់ត្រៀមខ្លួនទប់ទល់នឹងខ្យល់ និងភ្លៀងរបស់ព្យុះសង្ឃរា Hilary

2023/08/20 12:02:56 am        336

មន្ត្រីរបស់ក្រុង Los Angeles កាលពីថ្ងៃសុក្រ (ទី១៨ ខែសីហា) បានព្រមានអ្នកស្រុកឲ្យរួសរាន់ត្រៀមខ្លួនទប់ទល់នឹងការបក់បោកជិតចូលមកដល់របស់ព្យុះសង្ឃរា Hilary ជាព្យុះបែបនេះទី១ ដែលគំរាមកំហែងដល់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៣៩ មក។

លោក Robert Luna នាយតម្រួតតំបន់ក្រុង Los Angeles បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានពេលរសៀលថា៖ «ខ្ញុំមិនចង់ឲ្យមនុស្សមានការភិតភ័យទេនោះ។ យើងត្រូវរកឲ្យឃើញនូវចំណុចដ៏សមរម្យ រវាងប្រតិកម្មហួសហេតុ។ ប៉ុន្តែយើងត្រូវត្រៀមខ្លួនឲ្យរួចរាល់»។

មជ្ឈមណ្ឌលតាមដានខ្យល់ព្យុះសង្ឃរាជាតិរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា Hilary ដែលជាព្យុះសង្ឃរាប្រភេទទី៤ ត្រូវបានគេព្យាករថា នឹងថមថយឥទ្ធិពលទៅជាព្យុះត្រូពិច នៅពេលដែលវាផ្លាស់ទីទៅភាគខាងកើតនៃទីក្រុង Los Angeles នៅល្ងាចថ្ងៃអាទិត្យ ឬនៅថ្ងៃចន្ទ។ ប៉ុន្តែទីក្រុង និងជាយក្រុង នៅតែស្ថិតក្នុងរង្វង់ឥទ្ធិពលនៃការបំផ្លិចបំផ្លាញរបស់ព្យុះនេះ។

ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យរបស់ក្រុង Los Angeles លោក Anthony Marrone បានប្រាប់អ្នកស្រុកឲ្យត្រៀមលក្ខណៈ សម្រាប់ការដួលរលំដើមឈើ ក៏ដូចជាខ្សែចរន្តអគ្គិសនីដែលដាច់ធ្លាក់ ខណៈដែលព្យុះដែលខ្សោយឥទ្ធិពល បានបង្កឲ្យមានកម្លាំងខ្យល់បក់ក្នុងល្បឿន ៤០ម៉ាយល៍ (ជាង ៦៤គីឡូម៉ែត្រ) ក្នុងមួយម៉ោង ជាមួយនឹងកំសួលខ្យល់បក់មួយវឹបយ៉ាងខ្លាំង លើផ្នែកដ៏ធំនៃរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm