រយៈពេល៥ឆ្នាំ សមាគមវិស័យឯកជនរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ និងធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋាភិបាល

2023/08/20 12:21:10 am        1.2 K

ភ្នំពេញ៖ រយៈពេល៥ឆ្នាំ កន្លងមក សមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជនរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ និងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពជាមួយ រដ្ឋាភិបាលកម្ពុជា។

សមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជន នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារកន្លងមក និងលើកទិសដៅ ការងារបន្ដរបស់សមាគមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជន។

សមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជន បង្កើតឡើងក្នុងគោលបំណង៖ រួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ និងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ជាសេនាធិការ និងស្របតាមយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបានសុខសន្ដិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។

បើតាមឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈឯកជន បានលើកឡើងថា សមាគមបានបើកដំណើរមកដល់ពេលនេះ ក្រៅពីការងារអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ សមាគម ក៏បានចូលរួមចំណែកយ៉ាង សកម្មនៅក្នុងកិច្ចការសង្គម ដូចជា៖ ចូលរួមបរិច្ចាគឈាមជូន មជ្ឈមណ្ឌលជាតិផ្ដល់ឈាម, ឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជា, មន្ទីរពេទ្យគន្ធបុប្ផា, ចូលរួមឧបត្ថម្ភថវិកាដល់ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩, ឧបត្ថម្ភអង្ករ និងថវិកា ជូនសហភាពសហព័ន្ធយុវជនកម្ពុជា និងផ្ដល់អាហារូបករណ៍ជូនថ្នាក់ដឹកនាំ ដើម្បីផ្ដល់ជូនសិស្ស-និស្សិតក្រីក្រជារៀងរាល់ឆ្នាំ។ ដោយឡែកឆ្នាំសិក្សា២០២២-២០២៣ ការផ្ដល់អាហារូបករណ៍ជូនថ្នាក់ដឹកនាំ សរុបចំនួន៣,៥០០កន្លែង។

ឯកឧត្តមបណ្ឌិត បានបន្ដថា សមាគម បានចូលរួមចំណែកការងារមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល តាមរយៈការអភិវឌ្ឍធនធាន សកម្មភាពមនុស្សធម៌ជាច្រើន ទោះបីប្រទេសកម្ពុជា និងសកលលោក ជួបវិបត្ដិកូវីដ១៩ក្ដី ក៏សមាគមខិតខំប្រឹងប្រែងចូលរួមការងារ មនុស្សធម៌ ជាមួយរាជរដ្ឋាភិបាលរហូតមកដល់សព្វថ្ងៃនេះ ។

ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានបញ្ជាក់បន្ថែមទៀតថា កន្លងមក និងបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ការអនុគ្រោះដ៏ខ្ពង់ខ្ពស់បំផុតដល់គ្រឹះស្ថានសិក្សាឯកជន ដោយឱ្យបង់ពន្ធលើប្រាក់បៀវត្ស ពន្ធ កាត់ទុកលើការជួលទីតាំង ពន្ធប៉ាតង់ សមាគមបានបំពេញកាតព្វកិច្ចនេះជូនរដ្ឋពុំដែល​ខកខាននោះឡើយ។ ការអនុគ្រោះរបស់រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានផ្ដល់ឱកាស​ដល់​គ្រឹះស្ថាន​សិក្សាឯកជនមានលទ្ធភាពក្នុងការបន្ដនិរន្ដភាព និងអភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួនបានកាន់​តែ​រឹងមាំ​បន្ថែមទៀត៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm