ឥណ្ឌូនេស៊ី និងកម្ពុជារួមគ្នាដើម្បីអនាគតឧត្តមសិក្សាប្រកបដោយចីរភាព និងនវានុវត្តន៍

2023/08/20 04:46:40 pm        233

ភ្នំពេញ៖ គណៈប្រតិភូនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (CamTech) ដឹកនាំដោយលោកបណ្ឌិត ឃៀង សុធី ជាសាកលវិទ្យាធិការ បានចូលរួម «សន្និសីទឥណ្ឌូនេស៊ី-កម្ពុជា ស្តីពីនវានុវត្តន៍ថ្នាក់ឧត្តមសិក្សា» នៅទីក្រុងម៉ាឡាំង ប្រទេសឥណ្ឌូនេស៊ី។

សន្និសីទនេះ សហការរៀបចំដោយសាកលវិទ្យាល័យ Universitas Merdeka Malang (UNMER) និងសាកលវិទ្យាល័យ CamTech ដោយមានគ្រឹះស្ថានឧត្តមសិក្សាចំនួន១២ មកពីទីក្រុងផ្សេងៗគ្នានៃប្រទេសឥណ្ឌូនេស៊ី រួមមាន៖ Surabaya, Bandung, Yogyakarta និង West Nusa Tenggara ដើម្បីពិភាក្សាលើកិច្ចសហការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងនវានុវត្តន៍ថ្នាក់ឧត្តមសិក្សា។

យោងតាមសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានលើកឡើងពីប្រវត្តិនៃប្រព័ន្ធអប់រំឧត្តមសិក្សាអាស៊ាន និងសារៈសំខាន់នៃកិច្ចសហការរវាងគ្រឹះស្ថានឧត្តមសិក្សានៅក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរការសិក្សា ការផ្លាស់ប្តូរសាស្រ្តាចារ្យ និងនិស្សិត ការស្រាវជ្រាវនិងការបោះពុម្ពផ្សាយរួមគ្នា និងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងនវានុវត្តន៍ថ្នាក់ឧត្តមសិក្សា។

បន្ទាប់មក ក៏មានកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សនៈផ្សេងៗ ដោយថ្នាក់ដឹកនាំតំណាងគ្រឹះស្ថានឧត្តមសិក្សាទាំង១២ រួមមាន៖ CamTech University, Universitas Merdeka Malang, Universitas Hang Tuah, Universitas PGRI Kanjuruhan Malang, Universitas Ma Chung, Universitas Mercu Buana Yogyakarta, Universitas Wisnuwardhana Malang, Politeknik LAN , Universitas Teknologi Sumbawa, Sekolah Tinggi Informatika dan Komputer Indonesia, Sekolah Tinggi Ilmu Ekonomi (STIE) Malangkucecwara Malang, and Institut Teknologi dan Bisnis Asia Malang ។ ការពិភាក្សាបានផ្តោតលើបញ្ហាប្រឈម កាលានុវត្តភាព និងឧត្តមានុវត្តន៍ ក្នុងការលើកកម្ពស់ការស្រាវជ្រាវ និងប្រព័ន្ធអេកូឡូស៊ីសហការ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងនវានុវត្តន៍ថ្នាក់ឧត្តមសិក្សា។

នៅក្នុងសន្និសីទនេះ ក៏មានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងគ្រឹះស្ថានឧត្តមសិក្សាទាំង ១២ ផងដែរ។ តំណាងគ្រឹះស្ថានទាំងអស់ បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងកិច្ចសហការ និងភាពជាដៃគូលើចំណុចជាក់លាក់ រួមមាន៖ ការផ្លាស់ប្តូរនិស្សិតនិងសាស្ត្រាចារ្យ ការស្រាវជ្រាវនិងការបោះពុម្ពផ្សាយរួមគ្នា ការលើកសំណើស្រាវជ្រាវរួមគ្នា ការសហការរៀបចំសន្និសីទ ឬសិក្ខាសាលារួមគ្នា និងកាបង្រៀនមុខវិជ្ជារួមគ្នាជាដើម។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ឃៀង សុធី ក៏បានលើកឡើងពីតួនាទីដ៏សំខាន់ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីសហការគ្នារវាងកម្ពុជា និងឥណ្ឌូនេស៊ីនៅថ្នាក់ឧត្តមសិក្សា។ លោកបានសង្កត់ធ្ងន់លើភាពស្រដៀងគ្នានៃប្រទេសទាំងពីរជាប្រវត្តិសាស្ត្រតាំងពីយូរលង់ណាស់មកហើយ តាមរយៈទំនាក់ទំនងវប្បធម៌ មត៌កជំនឿសាសនាព្រះពុទ្ធនិងហិណ្ឌូនៅលើប្រាសាទនានា ភាសាវិទ្យា និងទំនាក់ទំនងនយោបាយជាដើម។ កត្តាទាំងនេះ គឺជាឫសគល់ដ៏សំខាន់ក្នុងការបង្កើតកិច្ចសហការផ្នែកអប់រំកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ លោកបានគូសបញ្ជាក់បន្ថែមថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងប្រទេសទាំងពីរនៅពេលនេះ គឺជាការបោះជំហានក្នុងការកំណត់ទិសដៅ ឱកាសរីករាយសម្រាប់ការស្រាវជ្រាវនិងការបោះពុម្ពផ្សាយរួមគ្នា ការផ្លាស់ប្តូរចំណេះដឹង និងការចែករំលែកការអនុវត្តល្អៗ។

លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះតំណាងភាគីចូលរួមទាំងអស់ និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការផ្នែកអប់រំនាពេលអនាគត។

គួរបញ្ជាក់ថា ដើម្បីចាប់ផ្តើមកិច្ចសហការនេះ សាកលវិទ្យាល័យ UNMER បានទទួលស្វាគមន៍​និស្សិត CamTech ចំនួន១០នាក់ តាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ដើម្បីឱ្យពួកគេទទួលបានបទពិសោធន៍សិក្សា លើកកម្ពស់ការយល់ដឹងអំពីអន្តរវប្បធម៌ និងសិក្សាភាសាឥណ្ឌូនេស៊ី។

សាកលវិទ្យាល័យខេមតិច ប្តេជ្ញាពង្រីកបណ្តាញរបស់ខ្លួន និងបង្កើតសម្ព័ន្ធភាពជាមួយគ្រឹះស្ថានឧត្តមសិក្សាទូទាំងតំបន់ និងជុំវិញពិភពលោក ដើម្បីឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយចីរភាព និងនវានុវត្តន៍ថ្នាក់ឧត្តមសិក្សា៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        76
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm