AFF U23៖ កម្ពុជា ត្រូវឈ្នះថៃដាច់ខាត ដើម្បីមានឱកាសឡើងវគ្គបន្ដ

2023/08/21 06:12:14 pm        1.8 K

ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹង​ត្រូវ​ប្រកួត​បញ្ចប់​ពូល​A ​ជើង​ឯក​យុវជន​អាស៊ាន AFF U23 Championship 2023 ជាមួយក្រុមជម្រើសជាតិ U23 ថៃ នាវេលា​ម៉ោង​ ៨​យប់ថ្ងៃទី២១ ខែសីហានេះ នៅកីឡដ្ឋានរ៉ាក់យ៉ង ប្រទេសថៃ ។

នេះគឺជាការប្រកួតដ៏សំខាន់ ដើម្បីកំណត់ជោគវាសនារបស់ក្រុមគោព្រៃជំទង់កម្ពុជា ពោល​គឺ​ក្រុម​ U23​ កម្ពុជា ត្រូវការឈ្នះក្រុមម្ចាស់ផ្ទះថៃដាច់ខាត ទើបអាចមានឱកាសឡើងទៅវគ្គ ៤ក្រុម​ចុង​ក្រោយ​ នៃ​ពានរង្វាន់យុវជនប្រចាំតំបន់មួយនេះ ។

គួរដឹងថា ឆ្លងកាត់ ២ប្រកួតក្នុងពូលកន្លងមក ក្រុមយុវជន U23 កម្ពុជា បានឈ្នះ ១ និងស្មើ ១ រក​បាន ៤ពិន្ទុឈរលេខរៀងទី២ តាមពីក្រោយក្រុម U23 ថៃ ដែលឈ្នះទាំង ២ប្រកួត​ឈរ​កំពូល​តារាង​។

ផ្អែកលើលទ្ធផលបណ្ដោះអាសន្ននេះ បើគិតចំណាត់ថ្នាក់ក្រុមលេខ២ ល្អជាងគេ ធៀប​ជា​មួយ​ក្រុម​លេខ​២ នៃពូលB និងពូលC គឺកម្ពុជា ឈរលេខ៣ នឹងមាន ១ពិន្ទុស្មើហ្វីលីពីន ដែល​នៅ​សល់​១ប្រកួត​ក្នុង​ដៃដូចគ្នា ប៉ុន្ដែចាញ់ប្រៀបក្រុម U23 ឥណ្ឌូនេស៊ី ដែលមាន ៣ពិន្ទុ តែមិន​សល់​ការ​ប្រកួត​ទៀតឡើយ ។

ការណ៍នេះ នាំឲ្យក្រុមគោព្រៃជំទង់កម្ពុជា ត្រូវជ័យជម្នះលើក្រុម U23 ថៃដាច់ខាត ក្នុង​ជំនួប​បញ្ចប់​ពូល​A យប់នេះ ខណៈបើស្មើ ឬចាញ់ នោះក្រុមយុវជន U23 កម្ពុជា នឹង​អស់​ឱកាស​ឡើង​វគ្គ​បន្ដ​តែ​ម្ដង។

សូមបញ្ជាក់ថា ការប្រកួតជម្រើសជើងឯកយុវជនអាស៊ាននេះ មានបេក្ខភាព ១០ក្រុមចូលរួម និង​ចែក​ចេញ​ជា៣ពូល ។ សម្រាប់ពូលA មាន ៤ក្រុម ខណៈពូលB និងពូលC មាន ៣ក្រុមស្មើគ្នា ។ បន្ទាប់​ពីចប់ការប្រកួតវិលជុំ ក្រុមមានពិន្ទុខ្ពស់ជាងគេ នៃពូលនីមួយៗ និងក្រុមលេខ២ ល្អជាងគេ ១ក្រុម ក្នុងចំណោម ៣ពូល នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប៉ុន្ដែដើម្បីស្វែងរកក្រុមលេខ២ ល្អ​ជាង​គេ សម្រាប់ពូលA មិនត្រូវបានរាប់បញ្ចូលលទ្ធផល និងគ្រាប់បាល់ នៃ​ការ​ប្រកួត​ទល់​នឹង​ក្រុម​បាត់​តារាង​ក្នុងពូលនោះទេ ។

យ៉ាងណាក្ដីក្រុម U23 កម្ពុជា ក៏ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលA រវាងប្រ៊ុយណេ និង​មីយ៉ាន់ម៉ា​ ដែលនឹងចាប់ផ្ដើមការប្រកួតដំណាលគ្នានាយប់នេះផងដែរ ដ្បិត​ប្រសិន​បើ​ក្រុម​ U23​ ប្រ៊ុយណេ ​អាចយកឈ្នះក្នុងការប្រកួតនេះ ក៏នឹងផ្ដល់​ក្ដី​សង្ឃឹម​មួយ​ដល់​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា​ផង​ដែរ​៕ អត្ថបទ៖ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm