ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន រំពឹង​ទំនប់​ស្ទាក់​ទឹក​តា​ក្រី នឹង​ជួយ​កាត់បន្ថយ​ការខ្វះ​ទឹក​ប្រើប្រាស់

2021/05/25 06:28:29 pm        448

បាត់ដំបង ​៖ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន នៅក្នុង​ឃុំ​តា​ក្រី ស្រុក​កំរៀង បាន​សម្ដែង​នូវ​ការ​សប្បាយ​រីករាយ ដែល​រាជរដ្ឋាភិបាល ​តាមរយៈ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម ​បាន​អភិវឌ្ឍ​នូវ​ប្រព័ន្ធធារាសាស្ត្រ ​គឺ​ទំនប់​ស្ទាក់​ទឹក​តា​ក្រី ​ដោយ​ពួកគេ​រំពឹងថា​ បន្ទាប់ពី​សាងសង់​រួចរាល់​នឹង​អាច​នាំ​ទឹក​ពី​ទំនប់​នេះ ​ទៅ​ស្រោចស្រព​ដំណាំ​កសិកម្ម​ផ្សេងៗ ​និង​ប្រើប្រាស់​ប្រចាំថ្ងៃ​បាន​គ្រប់គ្រាន់ ហើយ​ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​ល្អប្រសើរ ។

លោក រស់ កប់ មេឃុំ​តា​ក្រី និង​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ បាន​លើក​ឡើងថា ​នៅ​តំបន់​នេះ​ភាគ​ច្រើន​ពលរដ្ឋ​ប្រកប​របរ​ធ្វើស្រែ ដាំដំឡូង​មី ​ដាំពោត ដាំ​ស្វាយ និង​ដាំ​ដំណាំ​ហូប​ផ្លែ​មួយ​ចំនួនទៀត ប៉ុន្តែ​មិនសូវ​មាន​ទឹក​គ្រប់គ្រាន់ ​សម្រាប់​ស្រោចស្រព​នោះទេ ។

លោក​ បាន​បន្តថា នៅក្នុង​ឃុំ​នេះ ស្ថិត​នៅ​ជាប់​ស្ទឹង​មង្គលបុរី ​ប៉ុន្តែ​បើ​មិន​មាន​ទំនប់​ស្ទាក់​ទឹក​ទេ​នោះ ទឹកបាន​​ហូរ​ទៅ​ក្រោម​អស់ ​ហើយ​ខែ​រាំងស្ងួត​ខ្លាំង​ អត់​មាន​ទឹក​ក្នុង​ស្ទឹង​ និង​នៅ​ពេល​រាជរដ្ឋាភិបាល​ជួយ​សាងសង់​ទំនប់​ស្ទាក់ទឹក​តា​ក្រី​នេះ ធ្វើ​ឲ្យ​ពួកគាត់​សប្បាយរីករាយ ហើយ ពេលធ្វើ​រួចរាល់ អាច​នឹង​មាន​ជួយ​កាត់បន្ថយ​ការ​ខ្វះខាត​ប្រើប្រាស់ ។

លោក សុខ ដា​រ៉ា អនុប្រធាននាយកដ្ឋាន​វិស្វកម្ម នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម ​លើកឡើងថា ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​ស្ទាក់​ទឹក​តា​ក្រី​នេះ ​គឺ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​តា​ក្រី ស្រុក​កំរៀង ដោយពេល​សាងសង់​រួចរាល់ ​នឹង​បម្រើ​ដល់​ការស្រោចស្រព​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២ ០០០​ហិកតា ។

ក្នុង​ឱកាស​ចុះ​ពិនិត្យមើល​ពី​វឌ្ឍនភាព​ ការសាងសង់​ទំនប់ស្ទាក់​ទឹក​តា​ក្រី ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ​បាន​មានប្រសាសន៍ថា គម្រោង​ទំនប់​ស្ទាក់​ទឹក​តា​ក្រី​នេះ ​នឹង​ក្លាយ​ជា​សមិទ្ធផល​ប្រព័ន្ធ​ធារាសាស្ត្រ​ថ្មី​បន្ថែម​មួយទៀត​នៅក្នុង​ខេត្តបាត់ដំបង ​ខណៈ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ស្រោចស្រព​នេះ ​កំពុង​សាងសង់​នៅក្នុង​ស្រុក​មួយចំនួន ។

ឯកឧត្តម ​ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម ដែល​បាន​និងកំពុង​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ នៅក្នុង​ខេត្តបាត់ដំបង ​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​ឲ្យ​ជីវភាព​មាន​ភាពប្រសើរ ។

គួរ​បញ្ជាក់ថា ​ទំ​បន់​ស្ទាក់​ទឹក​តា​ក្រី ​ចាប់ផ្ដើម​សាងសង់ ​កាលពី​ថ្ងៃទី​៤ ខែ​មិនា ឆ្នាំ​២០២១ គ្រោង​នឹងធ្វើ​ឲ្យ​រួចរាល់ នៅ​ខែកញ្ញា ​ឆ្នាំ​២០២១​ខាងមុខ​ ហើយ​ទឹក​នៅ​ទំ​បន់​នេះ ​អាច​នឹង​ជួយ​ស្រោចស្រព​ដំណាំ​កសិករ ​និង​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​នៅ​ឃុំ​ចំនួន​២​ ក្នុងស្រុក​កំរៀង ​គឺ​មាន​ឃុំ​តា​ក្រី និង​ឃុំ​ថ្មដា ​ហើយក៏​អាច​បម្រើ​ដល់​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​ប​វេ​ល ​បាន​មួយផ្នែក​ផងដែរ ៕

អត្ថបទ ៖ សុខរិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        169
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm