ជប៉ុន៖ ក្រុមពលរដ្ឋជប៉ុនមួយក្រុម បានចេញតវ៉ារិះគន់លើផែនការបញ្ចេញសំណល់ទឹកបំពុលមហាសមុទ្រ ដោជំរុញឱ្យរដ្ឋាភិបាលជប៉ុន គោរពតាមការសន្យារបស់ខ្លួនថា នឹងមិនមានការបង្ហូរសំណល់ទឹកកខ្វក់នុយក្លេអ៊ែរ ត្រូវបានអនុវត្ត ដោយគ្មានការយល់ដឹងពីភាគីពាក់ព័ន្ធនោះទេ។
ក្រុមពលរដ្ឋបានធ្វើការទាមទារបែបនេះ អំឡុងពេលថ្លែងសុន្ទរកថានៅក្នុងការជួបជុំមួយ នៅមុខនិវេសនដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន ក្នុងទីក្រុងតូក្យូកាលពីថ្ងៃសុក្រ។
ប្រជាជនជប៉ុនរាប់រយនាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសុក្រ ដើម្បីតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាលជប៉ុនក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ចូលទៅក្នុងមហាសមុទ្រ។ ក្រុមអ្នកតវ៉ាបានដាក់ញត្តិទៅតំណាងរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនអគ្គិសនីតូក្យូ ដោយស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ដំណើរការនេះ។
ស្របពេលមានការរិះគន់យ៉ាងទូលំទូលាយពីក្នុងប្រទេស និងក្រៅប្រទេស រដ្ឋាភិបាលជប៉ុនបាននិងកំពុងជំរុញឱ្យបញ្ចេញទឹកសំណល់មានមេរោគនុយក្លេអ៊ែរ នៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលរងការវាយប្រហារដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិកាលពីខែមីនាឆ្នាំ២០១១៕


