អាជ្ញាធរ និងពលរដ្ឋគាំទ្រការគោលនយោបាយអភិវឌ្ឍន៍ឌីជីថល ដែលស្របតាមការវិវឌ្ឍរបស់ពិភពលោក

2023/08/21 07:23:39 pm        457

កណ្ដាល៖ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រ ចំពោះគោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យឌីជីលនៅកម្ពុជា ​តាមរយៈការបង្កើតនូវមជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍ នៅតាមវិទ្យាល័យទូទាំងប្រទេស ​ស្របតាមការវិវឌ្ឍឥតឈប់ឈររបស់ពិភពលោក ។

លោក កុយ ណារ៉ុង មេឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ បានលើកឡើងថា ការបង្កើតមជ្ឈមណ្ឌល នេះ នឹងធ្វើឲ្យសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋទូទៅ ​កាន់តែមានឱកាស បានសិក្សាបន្ថែម​លើវិស័យឌីជីថល ​ទន្ទឹមនឹងពលរដ្ឋក្នុងមូលដ្ឋាននេះ ​ប្រមាណជាង ៧០ភាគរយហើយ មាន​ស្មាតហ្វូន​ប្រើប្រាស់​ ក្នុងកិច្ចការចាំបាច់ផ្សេងៗ ។

លោកមេឃុំ បានបន្តថា មួយវិញទៀត ក្នុងឃុំកំពង់ស្វាយ ​មានប្រជាពលរដ្ឋជាច្រើន ​ក៏បាន​ប្រកប​របរ​ធ្វើអាជីវករ ​ហើយពួកគេប្រើប្រាស់ស្មាតហ្វូន ​និងបានដោនឡូតបណ្ដាញ​សង្គម​មួយចំនួន ក្នុងការ​ដោះដូរទំនិញ ​ប៉ុន្តែចំណេះដឹងនៅមានកម្រិត ​ហើយប្រសិនបើរាជរដ្ឋាភិបាល តាមរយៈក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ​បង្កើតមជ្ឈមណ្ឌល​នេះបាននោះ ពលរដ្ឋអាច​ទៅសិក្សាបន្ថែមបាន ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះ លើកឡើងថា​ ពួកគេមានការសប្បាយរីករាយ នៅពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ កំពុងប្រឹងប្រែងអភិវឌ្ឍន៍វិស័យអប់រំ ​តាមរយៈសកម្មភាពជាច្រើន ដូចជា​ការពង្រីកសាលារៀន ឲ្យកាន់តែជិតពលរដ្ឋ រួមទាំងគម្រោងថ្មី ​ក្នុងការអភិវឌ្ឍវិស័យឌីជីថលនេះ ។

គួរបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​បានចាប់ផ្ដើមកសាងជាបណ្ដើរៗហើយនូវ​មជ្ឈមណ្ឌល​បច្ចេកវិទ្យាសហគមន៍​ នៅតាមវិទ្យាល័យ​ ខណៈដែលគោលដៅរបស់ក្រសួង នឹង​បង្កើតឲ្យគ្រប់វិទ្យាល័យ ទាំង៥៥៨ នៅទូទាំងប្រទេស ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm