ការគោរពស្តង់ដារសុវត្ថិភាពម្ហូបអាហារ បានជំរុញឱ្យផលិតផលខ្មែរមានការគាំទ្រច្រើន

2023/08/21 07:35:41 pm        134

ភ្នំពេញ៖ ការគោរពស្តង់ដារសុវត្ថិភាពម្ហូបអាហារ បានជំរុញឱ្យផលិតផលខ្មែរមានការគាំទ្រ​ច្រើន​ពីអតិថិជន និងមានទីផ្សារល្អផងដែរ ។ នេះបើតាមការអះអាងរបស់អាជីវករ ។

បណ្តាអាជីវករ បានប្រាប់BTVថា ​តាមការសង្កេតប្រជាពលរដ្ឋ​ បានយល់ដឹងច្រើនពីសុវត្ថិភាពម្ហូប អាហារមានអនាម័យ ​ប្រសិនបើម្ហូបអាហារណាមិនមានអនាម័យ ​នោះពួកគេមិនសូវគាំទ្រ​ផលិតផល​នោះទេ ។ ក្រៅពីនេះ បណ្តាអាជីករ ប្តេជ្ញាបន្តគោរពស្តង់ដារសុវត្ថិភាពម្ហូបអាហារ ដើម្បី​ធានានិរន្តរភាពការគាំទ្រ​ ពីអតិថិជន ​និងជួយឱ្យ​ទីផ្សារកាន់​តែធំ​ទូលាយជាដើម ។

ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ​ទទួលបន្ទុកជាអគ្គនាយក​ នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃ​ក្រសួងពាណិជ្ជកម្ម ​បានប្រាប់BTVដែរថា ​បញ្ហាសុវត្ថិភាពម្ហូបនៅកម្ពុជា ​គឺ​មាន​ភាពប្រទាក់​ក្រឡាគ្នា ​ដែល​ត្រូវមាន​ការ​ចូលរួម​ពីគ្រប់ភាគី​ពាក់ព័ន្ធ ​ដើម្បី​ឱ្យ​សុវត្ថិភាព​ម្ហូបអាហារ ​កាន់តែមាន​ភាពល្អ​ប្រសើរថែមទៀត ​ខណៈបច្ចុប្បន្ន ​អន្តរក្រសួងចំនួន៦ បន្តការអភិវឌ្ឍស្តង់ដា​សុវត្ថិភាពម្ហូបអាហារ​នៅកម្ពុជា។

ឯកឧត្តម បានបញ្ជាក់ថា ​ប្រសិនបើម្ចាស់ជីវកម្ម ​គោរពស្តង់ដារជាតិ ​និងអន្តរជាតិ​ នឹងធ្វើឱ្យកេរ្តិ៍ ឈ្មោះផលិតផល​ពួកគេកាន់តែរក្សាបាននូវទំនុកចិត្តពីអតិថិជន និងមិនប្រឈមចំពោះមុខច្បាប់​ផងដែរ។

ម្ហូបអាហារមានសុវត្ថិភាព ​មានសារសំខាន់ខ្លាំងណាស់ចំពោះសុខភាព ​ជីវភាពរស់នៅ ​និង​សុខុមាលភាពរបស់មនុស្សគ្រប់រូប។​ កាលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ គឺជាកក្កតាសំខាន់​សម្រាប់ចីរភាពប្រព័ន្ធស្បៀង​ ការអភិវឌ្ឍមូលធនមនុស្ស ​និងជាតម្រូវការចាំបាច់ ដើម្បីឈានទៅ​សម្រេច​បាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ​របស់អង្គការសហប្រជាជាតិ ៕អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        99
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm