គណបក្សភឿថៃ ប្រកាសថា កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតរដ្ឋាភិបាល មានគណបក្សចំនួន ១៤ គាំទ្រ

2023/08/21 10:45:50 pm        61

ថៃ ៖ គណបក្សភឿថៃ (Pheu Thai) របស់ប្រទេសថៃ នៅ បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែង ដើម្បីដឹកនាំបង្កើតរដ្ឋាភិបាលបន្ទាប់ ទទួលបានការគាំទ្រពីគណបក្សចំនួន ១៤ ក្នុងនោះរួមទាំងគណបក្សចំនួន ២ ដែលមានសម្ព័ន្ធភាពជាមួយគូប្រជែងយោធារបស់ខ្លួនផងដែរ ដោយការលើកឡើងនេះ មានរយៈពេល មួយថ្ងៃមុនការបោះឆ្នោតសភា សម្រាប់ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។

សភាទាំងពីររបស់ប្រទេសថៃ ត្រូវបានជាប់គាំងអស់ជាច្រើនសប្តាហ៍ ជុំវិញការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភា ដែលគ្រប់ដណ្ដប់ដោយសមាជិករបស់អតីតគណបក្សប្រឆាំងពីរ គឺគណបក្សលេខ១ បោះជំហានទៅមុខ (Move Forward) និងគណបក្សលេខ២ ភឿថៃ។

យោងតាមលោក ផុំថាំ វេឆះយ៉ាឆៃ (Phumtham Wechayachai) ដែលជាអនុប្រធានគណបក្សភឿថៃ បានឲ្យដឹងថា មហាសេដ្ឋីអចលនទ្រព្យ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) របស់គណបក្សប្រជានិយមមួយនេះ មានការគាំទ្រពីគណបក្សចំនួន ១៤ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតសភា នៅថ្ងៃអង្គារ (ទី២២ ខែសីហា) ស្អែកនេះ។

គណបក្ស ដែលជាមរតករបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់មួយនេះ បានលេចឡើងយ៉ាងត្រដែត ក្នុងការបង្កើតរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ បន្ទាប់ពីកិច្ចប្រឹងប្រែងរបស់គណបក្សបោះជំហានទៅមុខ បានបរាជ័យ កាលពីខែមុន ដោយត្រូវបានជំទាស់យ៉ាងខ្លាំងក្លាពីក្រុមអភិរក្សនិយម ចំពោះរបៀបវារៈរបស់ខ្លួន។

គណបក្សដែលឈ្នះការបោះឆ្នោតសកល គឺគណបក្សបោះជំហានទៅមុខ បាននិយាយថា ខ្លួននឹងមិនគាំទ្រកិច្ចប្រឹងប្រែងពហុបក្សរបស់គណបក្សភឿថៃទេ ដោយលើកហេតុផលថា ទង្វើនោះបំភ្លៃលទ្ធផលបោះឆ្នោតហើយផ្ទុយនឹងឆន្ទៈសាធារណជន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        70
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm