មុខរបរកែច្នៃផលិតដើមរពាក់របស់អ្នកភូមិឈូក ចាប់ផ្ដើមទទួលការគាំទ្រ លើទីផ្សារឡើងវិញ

2023/08/22 01:42:29 am        154

កំពង់ធំ៖ សម្ភារកែច្នៃជាច្រើនប្រភេទ ដែលកើតចេញពីផលិតដោយដៃអំពីរពាក់ ត្រូវបានប្រជាពលរដ្ឋរស់នៅ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដាក់នៅលក់នៅតាមមុខផ្ទះ ទទួល បានការចាប់អាម្មណ៍ពីអ្នកដំណើរ និងលើទីផ្សារអនឡាញ។ 

ក្នុងចំណោមផ្ទះ និងគ្រួសារអ្នកភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងដាក់តាំងលក់ ផលិតផលធ្វើពីដើមរពាក់, លោកស្រី នឿន ចាន្ថា អាយុជាង៣០ ឆ្នាំ ដែលកំពុងដាក់លក់សម្ភារសិប្បកម្មដោយ ដៃ ដែលផលិតអំពីរពាក់នៅមុខផ្ទះ ប្រាប់ឲ្យដឹងថា  ពីមុនមកមុខរបផលិតពីដើមរពាក់របស់អ្នកភូមិនេះហាក់ ដូចជាមិនសូវមានការគាំទ្រឡើយ រហូតស្ទឺតែបោះបង់អស់ទៅហើយ។ ការបាត់បង់មុខរបនេះបានធ្វើឲ្យ អ្នកភូមិខ្លះ គ្មានប្រាស់ចំណូល និងគ្មានការងារធ្វើផងដែ ។ លោកស្រី បន្តថាការបាត់បង់ទីផ្សានិងការគាំទ្រនេះ បានធ្វើឲ្យលោកស្រី បាត់បង់ប្រាក់ការធ្វើ ប៉ុន្តែនៅតែចង់បន្តរក្សាមុខរបនេះឡើងវិញ គឺការតាំងចិត្ត ការតស៊ូ រហូតជម្រុញឲ្យគាត់ចាប់ផ្ដើមសារជាថ្មីតាមរយៈការរកទីផ្សារតាមអនឡាញវិញ។ អ្វីដែលនឹកស្មានមិនដល់នោះ គឺនៅអំឡុង ៤ខែ ទៅ ៥ខែ ក្នុងឆ្នាំ២០២៣នេះ, មុខរបដែលផលិតពីដើមរពាក់ហាក់ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីសំណាក់មហាជនអ្នកលេងហ្វេសប៊ុកជាច្រើន តាមរយៈការផុសនិងការឡាយលក់ផលិតផល ហើយត្រូវបងប្អូនកុម្ម៉ងទិញយកទៅប្រើប្រាស់ជាបន្តបន្ទាប់ ជាហេតុធ្វើឲ្យលោកស្រីចាប់ផ្តើម ប្រមូលទិញពី ប្រជាពលរដ្ឋនៅក្នុងភូមិ យកមកដាក់តាំងលក់ និងផុសតាមរយ់ហ្វេកបុកផេកផងដែរ។ ដោយមើលឃើញពីការ ចាប់អារម្មណ៍តាមបណ្ដាញសង្គមពីមួយថ្ងៃទៅមួយថ្ងៃ គឺបានជម្រុញឲ្យគ្រួសារគាត់ និងអ្នកភូមិផ្សេងទៀត នាំគ្នាប្រមូលផ្ដុំគំនិតកែច្នៃ ផលិតដើមរពាក់ឲ្យក្លាយជាឧបករណ៍ប្រើប្រាស់ផ្សេងៗ តាមតម្រូវការអ្នកគាំទ្រ និងបានធ្វើឲ្យពួកគាត់មានការងារធ្វើរាល់ថ្ងៃ និងអាចរកចំណូលបានតិចៗឡើងវិញ ។ បច្ចុប្បន្នអ្នកភូមិ ក៍ដូចគ្រួសារលោកស្រីផ្ទាល់ ចាប់ផ្ដើមមានការងារធ្វើ គឺពួកគាត់ត្រូវនាំគ្នាចេញទៅកាប់វល្លិរពាក់នៅឯព្រៃ ដើម្បីយកមកត្បាញផលិតនៅតាមផ្ទះឲ្យចេញជាម៉ូតផ្សេងៗ ហើយលោក ស្រីផ្ទាល់ជាអ្នកប្រមូលទិញ ក្នុងតំលៃសមរម្យ ។ បើទោះបីជាចំណេញបានតិចតួចក្ដី ប៉ុន្តែអ្នកភូមិ និងគ្រួសារប្អូន រីករាយណាស់ដែលមានការធ្វើរាល់ថ្ងៃ ហើយទទួលបានចំណូល ។

លោកស្រីបន្តថា រូបគាត់និងអ្នកភូមិ ក៍នៅជួបការលំបាកខ្លះៗដែរ ដូចជាការលក់ផលិតផលបានតំលៃថោក 

ត្រូវចំណាយលើសេវាផ្ញើឥវ៉ាន់ទៅកាន់ខេត្តផ្សេងៗឆ្ងាយៗច្រើន ម្យ៉ាងសម្ភារខ្លះនៅមិនទាន់អាចកែច្នៃតាមម៉ូត ដែលភ្ញៀវកុម្មង់បាននៅឡើយ ។ 

ទន្ទឹមនិងការគាំទ្រផលិតផលធ្វើពីដើមរពាក់លើទីផ្សារអនឡាញនេះដែ លោកស្រី ចង់មានដៃគូរក្នុងការ បង្កើតសហគមសិប្បកម្មផលិតពីដើមរពាក់ក្នុង ភូមិឈូក ឃុំប្រឡាយ ដើម្បីឲ្យអ្នកភូមិមានការងារធ្វើ និងផ្សព្វផ្សាយផលិតផលខ្មែរធ្វើពីដើមរពាកស្នាដៃអ្នកភូមិ ។ 

ចុងក្រោយប្អូនស្រីក៍អរគុណដល់អ្នកគាំទ្រ ដែលបានកុម្មង់ទិញផលិតផលពីដើមរពាក់យកទៅប្រើប្រាស់ ហើយប្អូនក៍មានបោះដុំនិងលក់រាយ ហើយក៍បានស្នើសុំឲ្យមានការគាំទ្រស្មាដៃអ្នកភូមិឈូក ឃុំប្រឡាយបន្ត ទៅមុខទៀត ៕ ដោយ ៖ សៀង លី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        150
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        132
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm