សមាជិកសភា​វ័យក្មេង​កម្ពុជា​-​ចិន ​ពិភាក្សា​ផ្លាស់​ប្តូរ​ទស្សនៈ​ក្នុង​វិស័យ​នយោបាយ​និង​សេដ្ឋកិច្ច

2021/05/25 07:27:04 pm        516

ភ្នំពេញ ៖ ឯកឧត្ដម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈប្រតិភូ​សមាជិករដ្ឋសភា​វ័យក្មេង​កម្ពុជា ​បាន​ប្រជុំ​ទ្វេភាគី​រវាង​សមាជិក​រដ្ឋសភា​វ័យក្មេង​កម្ពុជា ​ជាមួយ​សមាជិកសភា​វ័យក្មេង​នៃ​សភា​តំណាង​ប្រជាជន​ចិន ​ទូទាំងប្រទេស​ដឹកនាំ​ដោយ ​លោកជំទាវ វ៉ាង ហុង​យ៉ាន ប្រធាន​គណៈប្រតិភូ​សភា​វ័យក្មេង​នៃ​សភា​តំណាង​ប្រជាជន​ចិន​ ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​ក្នុង​វិស័យ​នយោបាយ ​សេដ្ឋកិច្ច ​និង​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​ចិន​។

នៅក្នុង​កិច្ចប្រជុំ​ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ កាលពី​រសៀល​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈប្រតិភូ​សមាជិក​រដ្ឋសភា​វ័យក្មេង​កម្ពុជា ​ក៏ដូចជា​លោកជំទាវ វ៉ាង ហុង​យ៉ាន ប្រធាន​គណៈប្រតិភូ​សភា​វ័យក្មេង​នៃ​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស ​សុទ្ធតែ​បាន​មានប្រសាសន៍​រំលេច​ពី​សារៈសំខាន់​នៃ​កិច្ចប្រជុំ​នេះ​ ដោយ​ចាត់ទុកថា កិច្ចប្រជុំ​នេះ​ ជា​វេទិកា​មួយ​ដែល​អនុញ្ញាត​ឲ្យ​សមាជិកសភា​វ័យក្មេង​នៃ​ប្រទេស​ទាំងពីរ ​មានឱកាស​ចែករំលែក​ព័ត៌មាន បទពិសោធន៍​ការងារ ​និង​ធ្វើការ​ពិភាក្សា​ផ្លាស់ប្ដូរ​ទស្សនៈ​ជុំវិញ​បញ្ហា​រួម​របស់​ប្រទេស​ទាំងពីរ ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច ​និង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ កម្ពុជា​-​ចិន ទាំង​ក្នុង​ក្រប ខណ្ឌ​ទ្វេភាគី តំបន់ និង​ពិភពលោក​។

ឯកឧត្តម ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍​បន្ថែមថា កិច្ចប្រជុំ​ទ្វេភាគី​ដ៏​សំខាន់​នាពេលនេះ ​គឺជា​ការ​ឆ្លុះបញ្ចាំង​នូវ​ភាព​រឹងមាំ​នៃ​ចំណងមិត្តភាព​កម្ពុជា​-​ចិន​ ក្នុង​ការ​កសាង​សហគមន៍​ជោគវាសនា​រួម ដែល​មាន​លក្ខណៈ​យុទ្ធសាស្ត្រ ជាពិសេស​រវាង​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ​បាន​ប្រសិទ្ធ​នាម​ថា “​ចំណងមិត្តភាព​ដែកថែប​” និង​បាន​បង្កើតជា ”​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​”​។

នៅក្នុង​កិច្ចប្រជុំ​នេះ សមាជិកសភា​វ័យក្មេង​នៃ​ប្រទេស​ទាំងពីរ បាន​ផ្ដល់​បទ​អន្តរាគមន៍ និង​ធ្វើការ​ពិភាក្សា​លើ​ប្រធានបទ​ចំនួន​បី​ផ្សេងគ្នា យ៉ាង​ក្បោះក្បាយ​ ដោយ​រំលេច​ចេញ​នូវ​ខ្លឹម​សារសំខាន់ៗ ជាច្រើន​ជូន​ដល់​អង្គប្រជុំ ​ទៅតាម​ប្រធានបទ​នីមួយៗ មានដូចជា ​៖ ​ប្រធានបទ​ទី​១​គឺ « ការលើក​កម្ពស់​សន្តិភាព ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​រក្សា​ពហុភាគី​និយម និង​ការ​ក​សាង​វិបុលភាព​សម្រាប់​មនុស្សជាតិ តាមរយៈ​ការបន្ត​គាំទ្រ​គ្នា ​និង​សហការគ្នា​លើ​គ្រប់​ទិដ្ឋភាព ក្នុងដំណាក់កាល ​និង​ក្រោយ​ការ​រី​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩»​។ ប្រធានបទ​ទី​២​គឺ «​ការកាត់បន្ថយ​ផល​ប៉ះពាល់​ទៅលើ​សេដ្ឋកិច្ច​សង្គម​ដោយ​ជំងឺ​កូ​វីដ​-១៩​ និង​ការ​លើកកម្ពស់​នូវ​ភាព​ធន់​ក្រោយ​ការ​រាតត្បាត​ជា​សកល​នៃ​ជំងឺ​នេះ ៖ បទពិសោធន៍​ និង​ទស្សនាទាន​»​។ ចំណែក​ប្រធានបទ​ទី ៣​គឺ «​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​សភា​ចិន​-​កម្ពុជា​ ជាពិសេស ​ទំនាក់ទំនង​នៃ​សមាជិកសភា​វ័យក្មេង​នៃ​ប្រទេស​ទាំងពីរ ​ឆ្ពោះទៅកាន់​ការពង្រឹង​នីតិរដ្ឋ​»៕

អត្ថបទ​ ៖ ជា ធី​រិ​ទ្ធ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        135
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        116
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm