កូរ៉េខាងជើង ប្រាប់ប្រទេសជប៉ុនពីផែនការបាញ់ផ្កាយរណបនៅចុងខែនេះ

2023/08/22 07:03:59 pm        103

កូរ៉េខាងជើង៖ ក្រុមមន្ត្រីឆ្មាំឆ្នេរប្រទេសជប៉ុន បាននិយាយថា ពួកគេត្រូវបានប្រទេសកូរ៉េខាងជើងជូនដំណឹងពីផែនការបាញ់បង្ហោះនូវអ្វីដែលប្រទេសនេះហៅថា ជាផ្កាយរណបសិប្បនិម្មិតនៅចុងខែនេះ។ តាមសេចក្តីរាយការណ៍ អាជ្ញាធរប្រទេសកូរ៉េខាងជើង ទទួលបន្ទុកការធានាសុវត្ថិភាពពីនាវារបស់ប្រទេស បានប្រាប់ដល់មន្ត្រីឆ្មាំឆ្នេរនៅថ្ងៃអង្គារនេះថាផ្កាយរណបនឹងនឹងត្រូវបាញ់បង្ហោះនៅពេលណាមួយចន្លោះថ្ងៃទី២៤ និង៣១ ខែសីហានេះ។

ផ្កាយរណបនេះ នឹងទំនងជាធ្លាក់នៅក្នុងតំបន់មួយក្នុងចំណោមតំបន់ចំនួន៣ ដែលតំបន់ចំនួន២នៅសមុទ្រលឿង ភាគនិរតីប្រទេសកូរ៉េខាងជើង និងមួយទៀតនៅមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន។ 

ទាំងអស់នៅនេះសុទ្ធតែនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ មន្ត្រីប្រទេសជប៉ុន កំពុងជំរុញឲ្យនាវាទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការនៅលើដែនទឹក ឲ្យមានការប្រុងប្រយ័ត្នសម្រាប់ការធ្លាក់វត្ថុណាមួយ។ 

ប្រទេសកូរ៉េខាងជើង បានធ្វើការជូនដំណឹងស្រដៀងគ្នានេះដល់ឆ្មាំល្បាតឆ្នេរកាលពីថ្ងៃទី២៩ ខែឧសភា ហើយបានបាញ់នូវអ្វីដែលខ្លួនហៅថាផ្កាយរណបរយៈពេល២ថ្ងៃក្រោយមក។ 

នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានណែនាំដល់ក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ឲ្យធ្វើការរួមគ្នាដើម្បីប្រមូលនិងវិភាគព័ត៌មាន និងផ្តល់ឲ្យប្រជាជននូវព័ត៌មានក្នុងលក្ខណៈសមស្រប។ លោក Kishida បានណែនាំពួកគេ ឲ្យសហការជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសដ៏ទៃទៀត ដែលពាក់ព័ន្ធ ក្នុងការជំរុញខ្លាំងក្លា កុំឲ្យទីក្រុងព្យុងយ៉ាងអនុវត្តការបាញ់បង្ហោះនេះ។ លោកបានប្រាប់ពួកគេឲ្យមានវិធានការចាំបាច់ដើម្បីត្រៀមសម្រាប់ភាពបន្ទាន់៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm