ប្រធានាធិបតីម៉ិកស៊ិក រិះគន់របាយការណ៍របស់សារព័ត៌មានReuters ជុំវិញការផ្ទេរប្រាក់ពីគ្រឿងញៀន

2023/08/23 12:15:26 am        492

ប្រធានាធិបតីម៉ិកស៊ិកលោក Andrés Manuel López Obrador កាលពីថ្ងៃចន្ទ (ទី២១ ខែសីហា) បានវាយប្រហារជាសាធារណៈទៅលើរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចេញផ្សាយ កាលពីសប្តាហ៍មុន ដោយរៀបរាប់លម្អិតអំពីរបៀបដែលក្រុមឧក្រិដ្ឋកម្ម បានរៀបចំក្លែងបន្លំប្រាក់ចំណេញពីការជូញដូរគ្រឿងញៀនឲ្យទៅជាប្រាក់ចរាចរជាប្រក្រតី ដើម្បីផ្ទេរប្រាក់នោះពីសហរដ្ឋអាមេរិកទៅម៉ិកស៊ិក។

រឿងរ៉ាវដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមកនោះ គឺផ្អែកលើបទសម្ភាសជាមួយអ្នកស្រុកម៉ិកស៊ិកជាង ២០នាក់ ដែលបាននិយាយថា ពួកគេទទួលបានការបង់ពីក្រុម Sinaloa Cartel ដើម្បីទទួលយកប្រាក់ដែលផ្ញើដោយប្រតិបត្តិកររបស់ក្រុម នៅសហរដ្ឋអាមេរិក បន្ទាប់មកបង្វែរប្រាក់ពីគ្រឿងញៀននោះបន្តទៅឲ្យសមាជិកក្រុមជួញដូរ ក្នុងប្រទេសម៉ិកស៊ិក។

របាយការណ៍របស់សារព័ត៌មាន Reuters នោះ ក៏បានទាញយកសំណៅនៃសំណុំរឿងរបស់តុលាការសហព័ន្ធអាមេរិកចំនួន ៨ករណី និងការសម្ភាសជាមួយប្រភពរាប់សិប រួមទាំងអ្នកនៅខាងក្នុងឧស្សាហកម្មនេះ អ្នកវិភាគ និងភ្នាក់ងារអនុវត្តច្បាប់ នៅព្រំដែនទាំងខាង ដើម្បីបង្កើតបានជារូបភាពលម្អិតថា តើការងារប្រថុយប្រថានរបស់ក្រុមឧក្រិដ្ឋជនទាំងនោះប្រព្រឹត្តទៅយ៉ាងដូចម្ដេច។

តែយ៉ាងណាក្ដី អំឡុងសន្និសីទសារព័ត៌មានជាប្រចាំរបស់លោក ដែលតែងធ្វើឡើងរៀងរាល់ព្រឹកថ្ងៃធ្វើការ លោក López Obrador បានថ្លែងថា៖ «ពួកអ្នកសារព័ត៌មាន Reuters ខ្លះ ជាអ្នកបោកប្រាស់ ពោលគឺជាអ្នកនិយាយភូតកុហក»។ ពាក់ព័ន្ធនឹងការលើកឡើងពីសំណាក់ប្រធានាធិបតីម៉ិកស៊ិកនេះ អ្នកនាំពាក្យរបស់សារព័ត៌មាន Reuters បាននិយាយថា៖ «យើងគាំទ្រចំពោះសេចក្ដីរាយការណ៍របស់យើង»។

លោក López Obrador បានបន្ថែមថា អត្ថបទរបស់ Reuters បានលើកឡើងថា «ការផ្ទេរប្រាក់ភាគច្រើនមានទំនាក់ទំនងជាមួយនឹងការជូញដូរគ្រឿងញៀន»។ តែបើយោងតាមមន្ត្រីសហរដ្ឋអាមេរិក ដែលធ្វើការពាក់ព័ន្ធនឹងហិរញ្ញវត្ថុខុសច្បាប់ និងរបាយការណ៍ខែមីនារបស់វិទ្យាស្ថានស្រាវជ្រាវម៉ិកស៊ិក Signos Vitales ដែលបាននិយាយយោងទៅរឿងនេះ បានឲ្យដឹងថា តាមពិត ទីភ្នាក់ងារព័ត៌មាន បានរាយការណ៍ថា ចន្លោះពី ៧,៥ ទៅ ១០ភាគរយនៃការផ្ទេរប្រាក់ទាំងអស់ អាចបានមកពីសកម្មភាពខុសច្បាប់៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        7
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm