ម្ចាស់ភោជនីយដ្ឋានជប៉ុន នៅក្រុងហុងកុង ត្រៀមទប់ទល់នឹងបម្រាមលើអាហារសមុទ្រពីខេត្តហ្វូគីស៊ីម៉ា

2023/08/23 12:20:33 am        548

ម្ចាស់ភោជនីយដ្ឋានជប៉ុន ក្នុងទីក្រុងហុងកុង កំពុងរកមធ្យោបាយដោះស្រាយនឹងបម្រាមលើការនាំចូលអាហារសមុទ្រពីខេត្តចំនួន១០ របស់ប្រទេសជប៉ុន ដោយបម្រាមដែលជិតកើតឡើងនេះ ត្រូវបានដាក់ចេញដោយសារតែផែនការរបស់ទីក្រុងតូក្យូ ក្នុងការបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចចេញពីរោងចក្រមិនដំណើរការហ្វូគូស៊ីម៉ា (Fukushima) ចូលទៅក្នុងសមុទ្រ ចាប់ពីថ្ងៃទី២៤ ខែសីហាតទៅ។

ទីក្រុងហុងកុង គឺជាទីផ្សារធំទី២ របស់ជប៉ុន បន្ទាប់ពីចិនដីគោក សម្រាប់ការនាំចេញកសិផល និងផលិតផលនេសាទ។ លោក Halry Yu អាយុ ៤២ឆ្នាំ ដែលជាម្ចាស់ភោជនីយដ្ឋានជប៉ុន Hassun បាននិយាយថា៖ «ជាង ៩០ភាគរយនៃអាហារសមុទ្រ ដែលត្រូវបាននាំមកហុងកុង ត្រូវបានប្រមូលផ្តុំនៅទីក្រុងតូក្យូ។ ប្រសិនបើរដ្ឋាភិបាលហាមឃាត់ការនាំចូលដែលឆ្លងកាត់ក្រុងតូក្យូនោះ ខ្ញុំគិតថា ភោជនីយដ្ឋានស៊ូស៊ីទាំងអស់ ក្នុងទីក្រុងហុងកុង នឹងជួបបញ្ហា។ មានគ្រឿងសមុទ្រខ្លះ នាំចូលពីក្រុងអូសាកា ប៉ុន្តែត្រូវបានកំណត់ច្រើនប្រភេទ»។

លោក Yu រំពឹងថា នឹងខាតបង់ចំណូលរហូតដល់ ៤០ភាគរយ សម្រាប់ភោជនីយដ្ឋានរបស់លោក ក្រោយមានការហាមឃាត់នេះ ហើយបានប្រាប់ថា លោកនឹងព្យាយាមរកវិធីសង្គ្រោះអាជីវកម្ម ដោយបន្ថែមសាច់ទៅក្នុងបញ្ជីមុខម្ហូបរបស់ខ្លួន។

ប្រទេសជប៉ុនបានស្នើឲ្យមន្ត្រីក្រុងហុងកុងកុំរឹតបន្តឹងការនាំចូលអាហារនេះ។ បើយោងតាមស្ថិតិរបស់រដ្ឋាភិបាល បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ ជប៉ុនបាននាំចេញផលិតផលនេសាទក្នុងរង្វង់ទឹកប្រាក់ចំនួន ៧៥,៥ពាន់លានយ៉េន (៥៣៦លានដុល្លារ) ទៅកាន់ហុងកុង៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        8
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm