សហគមន៍ខ្មែរនៅជប៉ុន៖ នាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីថ្មីមានសមត្ថភាពក្នុងការកាន់ចង្កូតនាវាកម្ពុជា

2023/08/23 02:40:07 am        593

ភ្នំពេញ៖ សមាគមពលរដ្ឋខ្មែរនៅប្រទេសជប៉ុន បានចេញមកសាទរចំពោះកាន់តំណែងជាផ្លូវការចំពោះគណៈរដ្ឋមន្ត្រីកម្ពុជាថ្មីដែលដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ណែត។ ក្នុងនោះពលរដ្ឋទាំងអស់បានអបអរសាទរ និងសប្បាយចិត្តជាខ្លាំងចំពោះរដ្ឋាភិបាលអាណត្តិទី៧នេះដែលមានថ្នាក់ដឹកនាំសុទ្ធតែវ័យក្មេងមានបទពិសោធន៍ និងសមត្ថភាពពេញលេញ។ 

លោកស្រី ស៊ន់ ដាណេ ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុននៅថ្ងៃទី២២ ខែសីហានេះ បានគូសបញ្ជាក់ពីសមត្ថភាពរបស់លោកបណ្ឌិតហ៊ុន ម៉ាណែតដែលមេដឹកនាំអាណត្តិទី៧នេះ។ លោកស្រីថា នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ នឹងអាចដឹកនាំកម្ពុជាទៅកាន់ភាពរីកចម្រើន និងសុខសន្តិភាពដូចបណ្តាអារយ្យប្រទេសជឿនលឿន។ 

ទន្ទឹមនឹងនេះ និស្សិតខ្មែរដែលកំពុងសិក្សានៅជប៉ុនក៏បានចេញមកគាំទ្រ និងអបអរសាទរផងដែរ។ លោក ឃុត សុខា និស្សិតនៅសកលវិទ្យាល័យHiroshima ក៏បានកត់សម្គាល់ពីសមត្ថភាព និងចំណេះដឹងរបស់នាយករដ្ឋមន្ត្រីវ័យក្មេងដែលលោកប្រៀបទៅនឹងកម្លាំងថ្មីដែលស្វាហាប់។ សម្រាប់លោកវត្តមានរបស់នាយករដ្ឋមន្ត្រីថ្មីរូបនេះ គឺជាអ្វីដែលពលរដ្ឋចង់បានមកដឹកនាំបន្តថែរក្សា និងអភិវឌ្ឍនកម្ពុជាឱ្យកាន់តែខ្លាំងបន្ថែមទៀត។

សិក្ខាកាមធ្វើការនៅប្រទេសជប៉ុន១រូបទៀត លោក ភុន ផាន់ណា បានជឿជាក់លើនាយករដ្ឋមន្ត្រីថ្មីថា នឹងអាចនាំនាវាកម្ពុជាទៅកាន់ការអភិវឌ្ឍន៍យ៉ាងពិតប្រាកដព្រោះតែសមត្ថភាព លទ្ធភាព និងឥរិយាមាយាទរបស់ឥស្សរជននយោបាយរូបនេះ។ 

ក្រៅពីនេះក៏នៅមានពលរដ្ឋកម្ពុជាផ្សេងៗទៀតដែលបង្ហាញពីសមាណចិត្តគាំទ្រ និងសប្បាយចិត្តនៅពេលកម្ពុជាផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថ្មីដែលជាអ្នកស្នងមរតកជាអ្នកការពារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ដែលពលរដ្ឋគ្រប់រូបចង់បាន។ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ ពលរដ្ឋគ្រប់គ្នាមានក្តីសោមន្សនិងសប្បាយចិត្តក្រៃលែងដោយសារតែកម្ពុជារើសបាននាយករដ្ឋមន្ត្រីដ៏ល្អ។ នេះជាការបញ្ជាក់ពីសហគមន៍ខ្មែរនៅជប៉ុន។

ការប្រកាសគាំទ្រពីសំណាក់សហគមន៍ខ្មែរនៅជប៉ុននេះ គឺធ្វើឡើងនៅចំពេលដែលរដ្ឋសភាជាតិអាណ្តតិទី៧ បានប្រកាសផ្តល់សុពលភាពជូនគណៈរដ្ឋមន្ត្រីថ្មីដែលដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតជាប្រមុខ។ ពិធីប្រកាសនេះ គឺធ្វើឡើងនៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២២ ខែសីហា។ ក្នុងពិធីផ្តល់សុពលភាពដល់គណៈរដ្ឋមន្ត្រីថ្មីនេះ សម្តេចហ៊ុន សែនដែលជានាយករដ្ឋមន្ត្រីអាណត្តិទី៦ បានគូសបញ្ជាក់ថា ការរុះរើគណៈរដ្ឋមន្ត្រីចាស់ដាក់គណៈរដ្ឋមន្ត្រីភាគច្រើនសុទ្ធតែថ្មីមួយរយភាគរយនេះ គឺការផ្លាស់ប្តូរជាយុទ្ធសាស្ត្រក្នុងការដឹកនាំប្រទេសកម្ពុជាឱ្យបន្តរីកចម្រើនបន្ថែមទៀតព្រោះតែសមាជិកគណៈរដ្ឋមន្ត្រីមានការអប់រំខ្ពស់ លទ្ធភាពការងារខ្ពស់ និងសមត្ថភាព រួមទាំងមានបទពិសោធន៍ច្រើន។ 

ប្រការនេះ កម្ពុជានឹងអាចសម្រេចបាននូវគោលដៅក្នុងការកាត់បន្ថយភាពក្រីក្រឱ្យដល់ក្បែរសូន្យ និងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំនូលខ្ពស់នៅឆ្នាំ២០៥០ដែលជាគោលបំណងដ៏ពិសិដ្ឋរបស់ប្រជាជាតិកម្ពុជាទាំងមូល៕ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        330
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm