សហជីពនិងកម្មករកាត់ដេរជឿជាក់ថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ អាចកើនឡើងលើស២០០ដុល្លារ

2023/08/23 05:52:15 pm        1.1 K

ភ្នំពេញ៖ ក្រុមសហជីព និងកម្មករនិយោជិតក្នុងវិស័យកាត់ដេរ បានបង្ហាញ ជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា​ក្នុងអាណិត្តទី៧នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ខាងមុខនឹងអាចកើនឡើង​ដូចរៀងរាល់​ឆ្នាំ និងអាចកើនលើសពីចំនួន ២០០ ដុល្លារផងដែរ។

លោក អន សាខន អនុប្រធានសហព័ន្ធសហជីពសំឡេងយុវជនខ្មែរ ថ្លែងប្រាប់ ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៣ សីហា ឆ្នាំ២០២៣នេះថា កម្មវិធី និងជាគោលនយោបាយរបស់គណបក្ស​ប្រជាជនកម្ពុជា ​តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ​ក៏ដូចជាកម្មករនិយោជិត។​ដូច្នេះសហជីព ​និងកម្មករនិយោជិតសង្ឃឹមថា ​រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​នឹងអនុវត្តបានរឹតតែប្រសើរថែមទៀតចំពោះកម្មវិធីនយោបាយ ​ដែលបានដាក់ចេញ និងតាមមាគ៌ាដឹកនាំរបស់សម្តេចតេជោ ​ហ៊ុន សែន​ ដែលអនុវត្តកន្លងមក។ ជាពិសេសការយកចិត្ត​ទុកដាក់ក្នុងការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និងការពារប្រាក់អត្ថប្រយោជន៍ផ្សេងទៀត​ចំពោះកម្មករ និយោជិត។

ស្រដៀងគ្នាខាងលើនេះ​ កម្មករ កម្មការិនី រោងចក្រកាត់ដេរ​សំលៀកបំពាក់ ស៊ីជី ក្លូរី ស្ថិតនៅ​ខណ្ឌមានជ័យ រាជធានីភ្នំពេញលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពួកគេនៅតែទទួលបានការមើលថែលើគ្រប់ផ្នែករួមទាំងសុខុមាលភាព និងការរស់នៅ។ កម្មករកម្មការិនី ជឿជាក់ទៀតថា តាមរយៈកិច្ចចចារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ នឹង​មានឱកាសទទួលបានក្នុងការដំឡើងថែមទៀត ​ដោយសារការដឹកនាំរបស់នាយករដ្ឋមន្រ្តីថ្មី គឺចេញពីគណបក្សប្រជាជនកម្ពុជា។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២២ ខែសីហានេះ​ ក្នុងកិច្ចប្រជុំនៃរដ្ឋសភានីតិកាលទី៧ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជាបានប្ដេជ្ញា បន្តជំរុញ​ការដំឡើង​ប្រាក់ឈ្នួលអប្បបរមា ​និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ព្រមជាមួយនឹងការកែ​លម្អលក្ខខណ្ឌការងារ ​និងការការពារអាជីពជូនកម្មករ និយោជិតផងដែរ៕ អត្ថបទ៖ឈិត បូរ៉ាវី ,


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm