មន្រ្ដីឃុំ-សង្កាត់ចុះស្រង់ទិន្នន័យអ្នកបម្រើការតាមសេវាកម្សាន្តក្រៅប្រព័ន្ធ ដើម្បីផ្ដល់បណ្ណសមធម៌

2023/08/23 06:17:13 pm        874

ភ្នំពេញ ៖មន្រ្តី ឃុំ-សង្កាត់ នៅទូទាំងប្រទេស កំពុងចុះស្រង់ទិន្នន័យអ្នកបម្រើការនៅតាមសេវាកម្សាន្តក្រៅប្រព័ន្ធ ក្នុងមូលដ្ឋាន ដើម្បីកត់ត្រាចំនួនជាក់លាក់ ត្រៀមធ្វើការចុះសម្ភាសន៍ផ្ដល់បណ្ណសមធ៌មជូនពួកគេ។

ក្រោយពីបើកយុទ្ធនាការសម្ភាសន៍ផ្ដល់បណ្ណសមធម៌ជូនអ្នកបម្រើការងារនៅតាមសេវាកម្សាន្ត​ក្រៅប្រព័ន្ធ ​កាលពីថ្ងៃទី១១និងថ្ងៃទី១២ខែសីហា កន្លងទៅនេះ អាជ្ញាធរតាមឃុំ-សង្កាត់នីមួយៗ ក៏បន្តចុះស្រង់ទិន្នន័យក្រុមគោលដៅទាំងនោះនៅតាមទីតាំងសេវាកម្សាន្តនានាដោយផ្ទាល់នៅទូទាំងប្រទេស។ ជាក់ស្ដែងសម្រាប់អាជ្ញាធរសង្កាត់ ស្ទឹងមានជ័យទី ២ ក៏បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយពីយុទ្ធនាការ និងស្រង់ទិន្នន័យអ្នកបម្រើការងារនៅតាម រង្គសាល ឌីស្កូតែត ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស្ប៉ា ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

លោក ទូច សំអុល ជាចៅសង្កាត់ស្ទឹងមានជ័យទី ២ ថ្លែងថា នេះជាការងារសំខាន់ដើម្បី​ប្រាកដថា​អ្នកបម្រើការងារនៅតាមសេវាកម្សាន្តក្រៅប្រព័ន្ធ អាចទទួលបាននូវអត្ថប្រយោជន៍​ដែលរាជរដ្ឋាភិបាលផ្ដល់ជូន។

លោកបន្តថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋាននឹងជួយលើការងារធ្វើឯកសារនានា ពិសេស​ឯកសារបញ្ជាក់​ទីលំនៅ រឺបញ្ជាក់អត្តសញ្ញាណជាដើម ដើម្បីសម្រួលដល់ការធ្វើសម្ភាសន៍​ផ្ដល់បណ្ណក្រីក្រនាពេលខាងមុខ។

បើតាមឯកឧត្តម កែវ អ៊ូលី ប្រធាននាយកអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ បានឱ្យដឹងថា​ ការសម្ភាសន៍ផ្ដល់បណ្ណសមធម៌ ជូនអ្នកបម្រើការងារនៅតាមសេវាកម្សាន្ត​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ គឺអាចចាប់ផ្ដើមក្នុងអំឡុងចុងខែ សីហា​ ឬដើមខែ​ កញ្ញាខាងមុខនេះ។

សូមជម្រាបថា រាជរដ្ឋាភិបាលថ្មីៗនេះបានដាក់ចេញរបបថែទាំសុខភាពសម្រាប់​បុគ្គលបម្រើការ​ក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការដាក់ចេញអន្តរាគមន៍នេះ គឺដើម្បី​ធានា​សន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ​ សំដៅរក្សាលំនឹងជីវភាព និងទប់ស្កាត់ឱ្យបានជាអតិបរមា​ កុំឱ្យពលរដ្ឋគោលដៅធ្លាក់ចូលក្នុងភាពក្រីក្រ ដោយសារការធ្លាក់ខ្លួនឈឺជាដើម៕ អត្ថបទ៖គឹមហុក


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        112
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        219
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm