ពលករខ្មែរនៅកូរ៉េ ជឿជាក់លើសមត្ថភាពរបស់នាយករដ្ឋមន្ត្រីថ្មី ក្នុងការបន្តអភិវឌ្ឍន៍ប្រទេស

2023/08/23 06:46:42 pm        207

ភ្នំពេញ៖ ក្រុមពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានអបអរសាទរ​ចំពោះ​ឯកឧត្តមទេសាភិបាលបណ្ឌិត ហ៊ុន ម៉ណែត ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី​របស់កម្ពុជា។

ក្នុងនោះពលករទាំងអស់ បានជឿជាក់​លើ​សមត្ថភាពរបស់នាយករដ្ឋមន្ត្រីថ្មី​ចំពោះការបន្ត​រក្សា​សន្តិភាព និងអភិវឌ្ឍប្រទេសជាតិ។

លោក ពេជ្រ វីរៈ ជាពលករដែលកំពុងបម្រើការងារនៅតំបន់ហុងសុង​ នៃប្រទេសកូរ៉េខាងងត្បូង នៅថ្ងៃទី២២ ​ខែសីហា បានសម្ដែងនូវក្តីរំភើប​ និងបានអបអរ ​ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ដែលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា នៅអាណត្តិទី៧នេះ។

លោកជឿជាក់ថា ​នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ​នឹងដឹកនាំកម្ពុជាឱ្យរីកចម្រើន និងរក្សានូវសុខសន្តិភាព​ជូនប្រទេសជាតិ។

ពលករខ្មែរមួយក្រុមផ្សេងទៀត​ ក៏បានបញ្ជាក់ពីគុណសម្បត្តិរបស់នាយករដ្ឋមន្ត្រីថ្មីថា ជា​បុគ្គលមួយរូបដែលមានទាំងចំណេះដឹង និងបទពិសោធន៍ សាកសមជានាយករដ្ឋមន្រ្តីកម្ពុជា។ ពលករទាំងអស់ ​រំពឹងទៅលើនាយករដ្ឋមន្ត្រីថ្មីដែលនឹងតម្កល់ស្មារតីជាតិ បម្រើប្រជាជន​ដោយមិនប្រកាន់​និន្នាការនយោបាយឡើយ។

ការចេញមកអបអរសាទររបស់ពលរដ្ឋខ្មែរដែលនៅក្រៅប្រទេស ​គឺធ្វើឡើងបន្ទាប់ពីរដ្ឋសភា​នៃនីតិកាលទី៧ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះ ​គណៈរដ្ឋមន្ត្រីថ្មីដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រមុខ។

សូមបញ្ជាក់ថា ក្នុងថ្ងៃផ្តល់សេចក្តីទុកចិត្តលើសុពលភាពរបស់គណៈរដ្ឋមន្ត្រីថ្មី ​លោកបណ្ឌិត ហ៊ុន ម៉ាណែត​ បានចេញសារនយោបាយធានាចំនួន៥ចំណុច។ ១.ការធានាការពារឱ្យបានជាដាច់ខាតនូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និងសុវត្ថិភាព។ ២.ការ​ធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងគ្រប់វិស័យ។ ៣. ការធានាបន្តជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន ​តាមរយៈការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ​បង្កើតការងារធ្វើ ការ​ពង្រីកផលិតកម្ម និងការរកទីផ្សារលក់​កសិផល​ដោយថ្លៃសមរម្យជូនកសិករ, ការបន្តដំឡើង​ប្រាក់ឈ្នួលអប្បបរមាដល់កម្មករ និងមន្ត្រីរាជការជាដើម។ ៤.ធានានូវសុវត្ថិភាពសង្គម និងលំនឹង​ក្នុងការរស់នៅរបស់ប្រជាជន, ទាំងនៅបច្ចុប្បន្ន ​និងអនាគតតាមរយៈការអភិវឌ្ឍ និង​ការពង្រឹងប្រព័ន្ធគាំពារសង្គម ​និងការជួយគាំពារប្រជាជនគ្រប់រូប, ជាពិសេសគ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ។និងទី៥.ការធានាបង្កើនការយកចិត្តទុកដាក់ដល់ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការវិនិយោគបៃតង​ដែលឆ្លើយតបទៅ​នឹងបញ្ហានៃការប្រែប្រួល អាកាសធាតុ។

ក្រៅពីពលករដែលនៅប្រទេសហើយនោះ ពលរដ្ឋនៅក្នុងប្រទេស ក៏សម្តែងការអបអរសាទរចំពោះ​គណៈរដ្ឋមន្ត្រីថ្មី ​ហើយជាពិសេសនាយករដ្ឋមន្ត្រីថ្មី បណ្ឌិត ហ៊ុន ម៉ាណែ តចំពោះការដឹកនាំរបស់​លោកក្នុង​អាណត្តិទី៧នេះ។

ពលរដ្ឋជឿជាក់ព្រមៗគ្នាថា ឯកឧត្តម នឹងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍបន្ថែមទៀតដើម្បី​លើកកម្ពស់​ជីវភាពរបស់ប្រជាជន៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        137
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm