លទ្ធផលកិច្ចប្រជុំលើកទី៧ រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-ចិន

2021/04/27 09:59:58 am        32

សៀមរាប៖ សេចក្តីថ្លែងការរួម នៃកិច្ចប្រជុំលើកទី៧ រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-ចិន បានបង្ហាញអំពីការគាំទ្រ ចំពោះការអនុវត្តការគ្របដណ្តប់សុខភាពជាសកល ជាមួយនឹងការកត់សម្គាល់អំពីការរួមចំណែករបស់ដៃគូអភិវឌ្ឍ និងដៃគូសន្ទនា ថាជាកត្តាចាំបាច់មិនអាចខ្វះបាន។

ក្រោយពីការបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ នាក្រុងសៀមរាប សេចក្តីថ្លែងការរួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិតចិនលើកទី៧ បានបង្ហាញនៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នូវការប្តេជ្ញាចិត្ត ពង្រឹងនវានុវត្តន៍ សម្រាប់លើកកម្ពស់សេវាសុខាភិបាល ដោយប្រើប្រាស់ព័ត៌មាន និងលទ្ធផលសុខភាព ដើម្បីដោះស្រាយបញ្ហាប្រឈម តាមរយៈនៃការលើកស្ទួយនវានុវត្តន៍វិស័យសុខាភិបាលជាមួយនឹងអន្តរាគមន៍លើគុណភាព និងធានាបរិស្ថាននៃការគាំទ្រ ហើយការប្តេជ្ញាចិត្តនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីការងារពាក់ព័ន្ធ នៃកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលអាស៊ាន ហួសពីឆ្នាំ២០២០ ។

សេចក្តីថ្លែងការរួមនោះ ក៏បានបង្ហាញផងដែរអំពីការប្តេជ្ញាប្រឹងប្រែងបន្តថែមទៀត ក្នុងការពិភាក្សាទៅលើប្រសិទ្ធភាព និងបញ្ជាក់ឱ្យឃើញនូវការកែរលំអរ សម្រាប់ការលើកកម្ពស់គុណភាពសេវា ដែលជាប់ពាក់ព័ន្ធទៅនឹងសុវត្ថិភាព ប្រសិទ្ធភាព ការផ្តោតទៅលើអ្នកជំងឺ ពេលវេលាពិតប្រាកដ ប្រសិទ្ធពល សមធម៌ និងសមាហរណកម្ម ព្រមជាមួយនឹងការទទួលស្វាគមន៍ នូវការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗក្នុងតំបន់ដែលឆ្ពោះទៅរកការគាំទ្រ សម្រាប់គំនិតផ្តួចផ្តើមផ្នែកសុខភាពជាអទិភាព ការគ្របដណ្តប់សុខភាពជាសកល (UHC) និងកម្មវិធីជាតិជាអទិភាព ។

ការគាំទ្រចំពោះការអនុវត្តការគ្របដណ្តប់សុខភាពជាសកល គឺដើម្បីធានាការទទួលសេវាសុខភាពមានគុណភាព និងប្រសិទ្ធភាព ដោយគ្មានហានិភ័យនៃបញ្ហាហិរញ្ញវត្ថុ ដោយការពិចារណាទៅលើអនុសាសន៍របស់អង្គការសុខភាពពិភពលោក ស្តីពីសេវាសុខភាព ដែលចាត់ទុកប្រជាជនជាស្នូល ។

ការពង្រឹងគុណភាពវិជ្ជសាស្រ្តបុរាណ ក៏ជាគោលដៅនៃការខិតខំប្រឹងប្រែងផងដែរ តាមរយៈការប្រតិបត្តិសកម្មភាព នៃគម្រោងដែលស្ថិតក្រោមកម្មវិធីការងាររបស់ក្រុមការងារសុខភាពអាស៊ានទី៣ និងការអភិវឌ្ឍន៍ ចែករំលែកគោលការណ៍ណែនាំស្តីពីវិជ្ជសាស្រ្តបុរាណ ។

សេចក្តីថ្លែងការររួម រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-ចិន បានកត់សម្គាល់អំពីការរួមចំណែករបស់ដៃគូអភិវឌ្ឍ និងដៃគូសន្ទនា ដែលជាកត្តាចាំបាច់មិនអាចខ្វះបាន ដែលត្រូវតែបន្តការប្តេជ្ញាចិត្ត សហការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងនោះ ដោយប្រកាន់ខ្ជាប់នូវ វិធាននិងនីតិវិធីស្តីពីការចូលរួមរបស់អង្គភាពនានា ក្នុងវិស័យសុខាភិបាលអាស៊ាន ជាមួយការសម្លឹងឆ្ពោះទៅរក ការផ្លាស់ប្តូទស្សនវិស័យរួមគ្នា និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល ក្នុងកិច្ចប្រជុំលើកក្រោយ ដែលនឹងប្រព្រឹត្តិទៅនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ឆ្នាំ២០២១ ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm