ដូមីនីក៖ ព្យុះ Franklin បាននាំមកនូវជំនោរខ្ពស់ និងខ្យល់បក់ខ្លាំងទៅកាន់ឆ្នេរសមុទ្ររដ្ឋធានី សាន់ ដូម៉ាំង (Santo Domingo) សាធារណរដ្ឋដូមីនីក កាលពីរសៀលថ្ងៃអង្គារ (២២ សីហា)។
ព្យុះនេះនឹងបោកបក់ដល់ដីទាំងនៅសាធារណរដ្ឋដូមីនីក និងប្រទេសហៃទីនៅថ្ងៃពុធ (២៣ សីហា) នេះ ហើយគេនឹងរំពឹងថានឹងបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង បំណាក់ដី និងទឹកជំនន់ខ្លាំងផងដែរ។
ក្រុមអាជ្ញាធរនៅសាធារណរដ្ឋដូមីនីក បានបិទសាលារៀន និងការិយាល័យរដ្ឋាភិបាលកាលពីថ្ងៃអង្គារ ខណៈដែលព្យុះត្រូពិច Franklin បានធ្វើដំណើរទៅកាន់កោះ Hispaniola ដែលបានចែករំលែកដែនដីជាមួយប្រទេសហៃទី ផងដែរ។
ការឆ្លងកាត់ភាគខាងកើតមហាសមុទ្រការ៉ាអ៊ីប នៃព្យុះ Franklin និងការរំខាននៅឈូងសមុទ្រម៉ិកស៊ិក ត្រូវបានគេរំពឹងថានឹងកើនឡើងកាន់តែខ្លាំងក្នុងរយៈពេលពីរថ្ងៃបន្ទាប់នេះ។
ព្យុះ Franklin បានបោកបក់ដល់ដីគោកនៅមហាសមុទ្រការ៉ាអ៊ីប ដែលបានវាយប្រហារប្រទេសកូឡំប៊ី កាលពីថ្ងៃអង្គារ (២២សីហា) ផងដែរ៕

