សហរដ្ឋអាមេរិកអនុម័តកសិដ្ឋានថាមពលខ្យល់កម្លាំង ៧០៤មេហ្គាវ៉ាត់នៅជិតតំបន់ឆ្នេរកោះ Rhode

2023/08/23 11:20:45 pm        78

អាមេរិក ៖ កាលពីថ្ងៃអង្គារថា ក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក បានអនុម័តការសាងសង់កសិដ្ឋានថាមពលខ្យល់កម្លាំង ៧០៤មេហ្គាវ៉ាត់ នៅជិតតំបន់ឆ្នេរកោះ Rhodeដែលជាគម្រោងថាមពលខ្យល់ជិតឆ្នេរសមុទ្រទី ៤ ដែលទីភ្នាក់ងារថាមពលអាមេរិកមានថាមពលបៃតងមួយនេះ ស្របពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Bidenចង់សម្រេចគោលដៅនាំយកថាមពលខ្យល់នៅក្បែរមាត់សមុទ្រ ៣០ជីហ្គាវ៉ាត់ នៅឆ្នាំ ២០៣០ ។ 

 ក្រសួងមហាផ្ទៃអាមេរិកនិយាយថា គម្រោងបដិវត្តន៍ខ្យល់នៅជិតតំបន់ឆ្នេរ Point Judith កោះ Rhodeអាចផ្តល់ថាមពលដល់ផ្ទះប្រជាពលរដ្ឋជិត ២៥ម៉ឺនខ្នង ហើយនិងបង្កើតការងារក្នុងស្រុក ១.២០០កន្លែង អំឡុងដំណាក់កាលសាងសង់ ។ 

 គ្រប់គ្រងដោយក្រុមហ៊ុនអភិវឌ្ឍន៍ថាមពលខ្យល់ Orsted and Eversource គម្រោងមួយនេះ នឹងរួមបញ្ចូលទីតាំងរហូតដល់ ៩៧កន្លែង សម្រាប់ការដំឡើងក្បាលទួរប៊ីនខ្យល់ ៦៥គ្រឿង និងអនុស្ថានីយ៍ក្បែរឆ្នេរ ២កន្លែង ។ 

 លោក Ali Zaidi គឺជាទីប្រឹក្សាអាកាសធាតុជាតិអាមេរិក និយាយថា ការអនុម័តនៅថ្ងៃនេះសម្រាប់គម្រោងថាមពលខ្យល់ជិតឆ្នេរទី ៤ គឺជាព្រឹត្តការណ៍ធំទទួលបានការអនុញ្ញាតចុងក្រោយគេរបស់ពួកយើង ដែលនឹងជួយពង្រឹងសន្តិសុខថាមពលអាមេរិក ធ្វើឲ្យបណ្តាញថាមពលរបស់យើងកាន់តែគួរឲ្យទុកចិត្ត តម្លៃថាមពេលកាន់តែថោកជាងមុន ហើយនិងកាត់បន្ថយការបំពុលបរិយាកាសដ៏គ្រោះថ្នាក់ ។ 

 សូមបញ្ជាក់ថា កាលពីមុនរដ្ឋបាលរបស់លោក Bidenបានអនុម័តគម្រោង Vineyard Windនៅជិតតំបន់ឆ្នេររដ្ឋ Massachusetts គម្រោង South Fork Wind នៅជិតកោះ Rhode និងរដ្ឋ New York ហើយនិងគម្រោង Ocean Wind 1 នៅជិតតំបន់ឆ្នេររដ្ឋ New Jersey ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        50
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm