យ៉ាងហោចណាស់មនុស្ស១៧នាក់ស្លាប់ ក្នុងឧបទ្ទវហេតុបាក់ស្ពានផ្លូវរថភ្លើង នៅឥណ្ឌា

2023/08/23 11:29:04 pm        82

ឥណ្ឌា ៖ មន្ត្រីនិយាយថា ស្ពានផ្លូវរថភ្លើងមួយកន្លែង ដែលត្រូវបានកសាងឆ្លងកាត់ជ្រោះជ្រៅមួយកន្លែង នៅរដ្ឋ Mizoram ភាគឦសានប្រទេសឥណ្ឌា បានបាក់ធ្លាក់ចុះក្រោម បណ្តាលឲ្យកម្មករ១៧នាក់ស្លាប់ ដែលកំពុងធ្វើការនៅលើគម្រោងនេះ ហើយមនុស្សជាច្រើននាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួន។ ឃ្លីបវីដេអូ ដែលត្រូវបានបង្ហោះដោយរដ្ឋមន្ត្រីប្រចាំរដ្ឋ Mizoram លោក Zoramthanga នៅថ្ងៃពុធនេះបានបង្ហាញ គ្រោងដែក ដែលបានបាក់ចេញពីជួរដ៏ខ្ពស់ចូលទៅក្នុងជ្រលងជ្រោះក្នុងព្រៃនៅខាងក្រោម។

លោក Zoramthanga បាននិយាយនៅលើបណ្តាញ X ដែលគេស្គាល់ជាផ្លូវការ Twitter ថា ផ្លូវរថភ្លើងដែលកំពុងស្ថិតក្រោមការសាងសង់ នៅលើស្ពាន នៅក្នុងក្រុង Sairang ជិតរដ្ឋធានី Aizawl បានបាក់រលំនៅថ្ងៃនេះបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៧នាក់ស្លាប់។

 Sairang គឺជាក្រុងមួយ មានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីរដ្ឋធានី Aizawl ជារដ្ឋធានីនៃរដ្ឋ Mizoram លាតសន្ធឹងនៅចុងខាងកើតប្រទេសឥណ្ឌា ជាប់ព្រំដែនសហភាពមីយ៉ាន់ម៉ា។ 

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថាកម្មករពី៣៥ ទៅ៤០ កំពុងស្ថិតនៅការដ្ឋាន នៅពេលឧបទ្ទវហេតុកើតឡើង។ សារព័ត៌មាន The Indian Express បានដកស្រង់សម្តីនគរបាលម្នាក់ដែលបាននិយាយថាសាកសព១៧នាក់ត្រូវបានរកឃើញ ហើយច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        8
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm