ប្រទេសហ្ស៊កដានីជំរុញឲ្យមានការគាំទ្រពីអន្តរជាតិ ដើម្បីធានាដល់ការវិលត្រឡប់ដោយស្ម័គ្រចិត្តរបស់ជនភៀសខ្លួនស៊ីរី

2023/08/24 04:08:55 am        242

ប្រទេសហ្ស៊កដានីកាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សហគមន៍អន្តរជាតិ ដើម្បីចាត់វិធានការជាក់ស្តែង និងជាបន្ទាន់ ដើម្បីបង្កើតកាលៈទេសៈចាំបាច់សម្រាប់ការវិលត្រឡប់ដោយស្ម័គ្រចិត្តរបស់ជនភៀសខ្លួនស៊ីរី។

ក្រសួងការបរទេសហ្ស៊កដានី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក អាយម៉ាន សាហ្វាឌី (Ayman Safadi) បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) លោក ហ្វីលីពប៉ូ ហ្គ្រានឌី ( Filippo Grandi) នៅទីក្រុងអាម៉ាន (Amman)ជាកន្លែងដែលលោកបានអំពាវនាវឲ្យក្រុមទីភ្នាក់ងារពាក់ព័ន្ធរបស់UNចាត់វិធានការបែបនេះ។

លោកសាហ្វាឌី បាននិយាយថា អនាគតរបស់ក្រុមជនភៀសខ្លួនស៊ីរី គឺស្ថិតនៅក្នុងប្រទេសរបស់ពួកគេ មិនមែននៅក្នុងប្រទេសហ្ស៊កដានីទេ ដោយបានបន្ថែមថា ការផ្តល់លក្ខខណ្ឌរស់នៅសមរម្យសម្រាប់ពួកគេ គឺមិនអាចខ្វះបាន។

ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាអំពីលទ្ធផលនៃកិច្ចចរចានាពេលថ្មីៗនេះ ដែលធ្វើឡើងដោយព្រះរាជាណាចក្រនេះ និង UNHCR ជាមួយរដ្ឋាភិបាលស៊ីរីស្តីពីការផ្តល់ការធានាចាំបាច់ និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ការវិលត្រឡប់របស់ជនភៀសខ្លួន។

លោកសាហ្វាឌី និង លោកហ្គ្រានឌី ក៏បាននិយាយអំពី«ផលប៉ះពាល់ដ៏គ្រោះថ្នាក់»នៃការធ្លាក់ចុះនៃការគាំទ្រពីអន្តរជាតិសម្រាប់ជនភៀសខ្លួនស៊ីរី និងប្រទេសម្ចាស់ផ្ទះរបស់ពួកគេ ដើម្បីបន្តផ្តល់សេវាការរស់នៅ វេជ្ជសាស្ត្រ និងការអប់រំដល់ជនភៀសខ្លួន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm