មណ្ឌលបោះឆ្នោត បើកដំណើរហើយ នៅក្រុង Harare ខណៈការបោះឆ្នោត ចាប់ផ្តើមជាមួយនឹងស្ថានភាពមិនសូវល្អ

2023/08/24 04:12:29 am        199

ការិយាល័យបោះឆ្នោត បានបើកហើយ នៅព្រឹកព្រលឹមថ្ងៃពុធ (ទី២៣ ខែសីហា) ខណៈប្រទេសហ្ស៊ីមបាបវ៉េ បានចាប់ផ្តើមការបោះឆ្នោតសកលឆ្នាំ២០២៣ របស់ខ្លួន។ ប្រជាពលរដ្ឋប្រមាណ ៦,៦លាននាក់ បានចុះឈ្មោះបោះឆ្នោត ក្នុងប្រទេស ដែលមានចំនួនប្រជាជនប្រមាណ ១៥លាននាក់។

ដំណើរការបោះឆ្នោត បានចាប់ផ្ដើមនៅម៉ោង ៧ព្រឹក (ត្រូវនឹងម៉ោង ៥ ម៉ោងសកល) ហើយត្រូវបិទនៅម៉ោង ៧យប់ (ត្រូវម៉ោង ១៧ ម៉ោងសកល)។ ប៉ុន្តែការិយាល័យបោះឆ្នោតមួយចំនួន នៅទីក្រុងហារ៉ារ៉េ (Harare) និងប៊ូឡាវ៉ាយោ (Bulawayo) ត្រូវបានគេរាយការណ៍ថា មានការពន្យារពេល ដោយសារមិនបានទទួលសន្លឹកឆ្នោត។

គណៈកម្មការរៀបចំការបោះឆ្នោតហ្សីមបាបវ៉េ បានទទួលស្គាល់ពីការកើតមានបញ្ហានេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយបានស្នើឲ្យមណ្ឌលទាំងនេះ ពិចារណាលើការពន្យារពេល ដោយសារអ្នកបោះឆ្នោត អាចត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបោះឆ្នោត។

ការប្រណាំងប្រជែងតំណែងប្រធានាធិបតី គឺរវាងប្រធានាធិបតីបច្ចុប្បន្ន និងមេដឹកនាំគណបក្ស ZANU-PF លោក Emmerson Mnangagwa ( អឹមមើសិន អឹមណាន់កាក់វ៉ា) និងបេក្ខជន ១០នាក់ផ្សេងទៀត ក្នុងនោះរួមទាំងគូប្រជែងដ៏ធំរបស់លោក ដែលជាមេធាវី និងគ្រូគង្វាល លោក Nelson Chamisa របស់សម្ព័ន្ធពលរដ្ឋ ដើម្បីការផ្លាស់ប្តូរ (CCC)។

វាគឺជាការប្រកួតប្រជែងលើកទី២ រវាងបេក្ខជនលេចធ្លោទាំង២ បន្ទាប់ពីលោក Mnangagwa បានឈ្នះការបោះឆ្នោត ដែលមានការប្រកួតប្រជែងយ៉ាងកៀកកិត ក្នុងឆ្នាំ២០១៨ ដែលក្រុមប្រឆាំងចោទប្រកាន់ថា មានការក្លែងបន្លំ។ តុលាការធម្មនុញ្ញរបស់ប្រទេសនេះ បានរក្សាការពារការបោះឆ្នោតរបស់លោក Mnangagwa៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        83
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm