ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ប្រគល់​ថវិកា​មនុស្សធម៌​​ដល់​កាកបាទក្រហម​ខេត្ត​ ដើម្បី​ផ្គត់ផ្គង់​ក្នុង​អំឡុង​វិបត្តិ​កូ​វីដ​-១៩

2021/05/25 10:32:17 pm        176

ឧ​ត្ត​រ​មានជ័យ​ ៖ នៅព្រឹក​ថ្ងៃទី​២៥​ឧសភា​នេះ ​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍ទោ ហួត សុធី ​​បាន​ផ្តល់​ថវិកាមនុស្ស​ធម៌ចំនួន ៤​លាន​រៀល ​ដើម្បី​ប្រគល់​ជូន​សាខា​កាកបាទក្រហម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ សម្រាប់​ផ្គត់ផ្គង់​ការខ្វះខាត​ផ្សេងៗ​ ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩​ ​។

ជាមួយគ្នា​នោះដែរ​ក្នុងនាម​ប្រធាន​គណៈកម្មកា​រ​អចិន្ត្រៃយ៍​សាខា​កាក​បាទក្រហមកម្ពុជា ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ឯកឧត្តម ប៉ែន កុស​ល្យ ​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ជា​និច្ច​កាល​លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ក្នុង​ការ​ជួយ​ទំនុកបម្រុង​រាល់​បញ្ហា​ប្រឈម​ការខ្វះខាត​ផ្សេងៗ ​ក្នុង​ការងារ​មនុស្សធម៌​របស់​ខេត្ត​។

ឯកឧត្តម​ បន្តថា កត្តា​ទាំងអស់​នេះ​ហើយ​ គឺជា​ការ​ចូលរួមចំណែក​មួយ​ដ៏​ល្អប្រសើរ​ក្នុង​ការងារ​មនុស្សធម៌​ក្នុងអំឡុងពេល​ជួប​វិបត្តិ​កូ​វីដ​-១៩​នេះ​ ទោះបី​ តិច​ក្តី​ច្រើនក្តី​ តែ​វា​ជា​ទឹកចិត្ត​ដ៏​ប្រពៃ​របស់​បងប្អូន​សប្បុរស​ក្នុង​ការ​រួមចំណែក​ការងារ​មនុស្សធម៌​។

ក្នុងនោះ ​បន្ទាប់ពី​ធ្វើការ​ប្រគល់​ថវិកា​មនុស្សធម៌​ជូន​ដល់​កាកបាទក្រហម​ខេត្ត​រួចមក ​លោក​ឧ​ត្ត​ម​សេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ក៏​បន្ត​ដំណើរ​ ចុះ​សំណេះសំណាល​ នឹង​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ នឹង​បាន​ផ្តល់​នូវ​ថវិកា​ឧបត្ថម្ភ​ចំនួន​៤​លាន​រៀល​ ដល់​កងកម្លាំង​នគរបាល​ម្នាក់​​ កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ​ដែល​បាន​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ដើម្បី​បាន​ដោះស្រាយ​ការ​ខ្វះខាត​ក្នុងអំឡុងពេល​សម្រាក​ព្យាបាល​៕

អត្ថបទ ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        447
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        481
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        622

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm