ឯកឧត្តម ហេង សួរ រំឮកពីបណ្តាំសម្តេចតេជោ ហ៊ុន សែន ឱ្យយកចិត្តទុកដាក់លើកម្មករជាដាច់ខាត

2023/08/24 04:46:11 pm        270

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានរំឮកពីបណ្តាំរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះកម្មករដោយសង្កត់ធ្ងន់ថា បញ្ហាកម្មករ គឺជាកែវភ្នែករបស់ថ្នាក់ដឹកនាំដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ នេះជាការរំលឹករបស់លោកកាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពេលដែលលោកចុះពិនិត្យការរស់នៅរបស់កម្មករនៅតាមបន្ទប់ជួលនៅតំបន់រោងចក្រដំបូលខៀវដែលមានទីតាំងក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជយ។  

ឯកឧត្តមថា៖ ”តាមបណ្តាំរបស់សម្តេចតេជោ ហ៊ុន សែន គឺក្រសួងត្រូវចាត់ទុក សុខទុក្ខរបស់បងប្អូនកម្មករនិយោជិតគឺជាកែវភ្នែករបស់ខ្លួន។ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវតែជើងជាប់ដី នៅជាមួយប្រជាពលរដ្ឋនៅជាមួយបងប្អូនកម្មករនិយោជិត នៅជាមួយនឹងស្ថានភាពពិត”។

ក្នុងនោះឯកឧត្តម បានអះអាងថា ឯកឧត្តមផ្ទាល់ និងថ្នាក់ដឹកនាំក្រសួងការងារ និងបន្តរួមគ្នាជាមួយភាគីពាក់ព័ន្ធពិនិត្យតាមដាននូវកិច្ចការងារចុះពិនិត្យការរស់នៅរបស់កម្មករនិយោជិត និងការលក្ខខណ្ឌការងារនៅតាមរោងចក្រជាប់ជាប្រចាំ។ 

ឯកឧត្តមគូសបញ្ជាក់ថា “ល្ងាចទី១ នៃតួនាទី ក្រោយម៉ោងការងារខ្ញុំបានចុះជួបជាមួយបងប្អូនកម្មករនិយោជិតដល់បន្ទប់ជួល នៅតំបន់រោងចក្រដំបូលខៀវ តាមបណ្ដោយផ្លូវវេងស្រេង ដើម្បីក្តាប់នូវជីវិតក្រោយម៉ោងការងាររបស់បងប្អូនកម្មករនិយោជិត។ បងប្អូនបបួលហូបជាក់ជាក់ មួយកំប៉ុង និងរបស់របរមួយចំនួនជាមួយបងប្អូនដែរ”។ 

មន្ត្រីក្រសួងការងារបានសង្កត់ធ្ងន់ថា ការចុះពិនិត្យគឺដើម្បីពិនិត្យមើលលើការភ្ជាប់បណ្តាញអគ្គីសនី និងទឹកស្អាតផ្ទាល់ពី EDC និងពីរដ្ឋករទឹក ហើយតម្លៃនៃផ្ទះស្នាក់នៅមានតម្លៃសមរម្យដូចអ្វីដែលរដ្ឋាភិបាលកម្ពុជាសំណូមពរឬទេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        333
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm