ខួប ​៥០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ចិន និង​អ៊ីរ៉ង់​

2021/05/25 10:34:03 pm        117

​ចិន៖ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង និយាយ​ថា ប្រទេស​ចិន​គាំទ្រ​ការ​ទាមទារ​សម​ហេតុផល ទាក់ទង​ទៅ​នឹង​ផែនការ​សកម្មភាព​គ្រប់​ជ្រុងជ្រោយ​រួម លើ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ត្រៀមខ្លួន​ជាស្រេច​ ដើម្បី​ពង្រឹង​ការ​សម្រប​សម្រួល​ជាមួយ​​អ៊ីរ៉ង់ និង​ការពារ​ផល​ប្រ​យោ​ជ​ន៏​រួមរបស់​ភាគី​ទាំង​ពីរ​។

​លោក​ ស៊ី ជិន​ពីង បាន​និយាយ​ដូច្នេះ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ ​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាសាន រ៉ូ​ហា​នី​។ លោកបាន​គូស​បញ្ជាក់​ថា ប្រទេស​ចិន និង​អ៊ីរ៉ង់​បាន​គាំទ្រ ​និង​ជួយ​គ្នា​ក្នុង​ពេល​លំបាក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វិត​-19 និង​លទ្ធផល​វិជ្ជមាន​ដែល​ទទួល​បានដោយ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង​។ ​នៅ​ឆ្នាំនេះ​ជា​ខួប​ ៥០​ឆ្នាំនៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូតរវាង​ប្រទេស​ចិន និង​អ៊ីរ៉ង់ លោក ស៊ី ជីន​ពីង និយាយ​ថា ប្រទេស​ទាំងពីរ​ស្ថិត​នៅ​ក្នុង​ចំណុច​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់ ដែល​ភាគី​ទាំងពីរនឹង​​ឆ្ពោះ​ទៅ​មុខ​លើ​មូល​ដ្ឋាន​សមិទ្ធផល​កន្លង​មក​។ លោក​ ស៊ី និយាយ​ថា ចិននឹង​​គាំទ្រ​ប្រទេស​អ៊ីរ៉ង់ក្នុង​ការ​ការពារ​អធិបតេយ្យ​រដ្ឋ និង​ភាព​ថ្លៃថ្នូរ​របស់​ប្រទេស ហើយ​រីករាយ​បន្ត​ផ្តល់​ជំនួយ​ក្នុង​សមត្ថភាព​របស់​ខ្លួន ដើម្បី​ជួយ​​អ៊ីរ៉ង់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត និង​ជួយ​ប្រជាជន​អ៊ីរ៉ង់​យកឈ្នះ​ការ​ប្រឆាំង​ជំងឺ​កូ​វិត​-19​។ ទន្ទឹម​នឹង​នេះ ចិននឹង​បន្ត​ដើរ​តួនាទី​ស្ថាបនា​សំខាន់ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ដំណោះស្រាយ​នៃ​វិបត្តិ​ប៉ា​ឡេ​ស្ទី​ន​។​

ប្រធានាធិបតី​អ៊ីរ៉ង់ លោក រ៉ូ​ហា​នី និយាយ​ថា ចាប់​តាំង​ពី​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រយៈពេល ​៥០​ឆ្នាំ​មកនេះ ប្រទេស​អ៊ីរ៉ង់ និង​ចិន​មាន​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និត ហើយ​ប្រទេស​អ៊ីរ៉ង់​ប្រកាន់​ភ្ជាប់គោល​នយោបាយ​ចិន​តែមួយ និង​គាំទ្រ​ប្រទេស​ចិន​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ជាតិ និង​ដែនដី​។ ​អ៊ីរ៉ង់នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល និង​វិស័យ​ជា​ច្រើន​ទៀត និង​ជំរុញ​ការ​ស្ថាបនា​រួមគំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ ​និង​ផ្លូវ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm       
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm