អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃពុធបាននិយាយថា លោកពុំមានការភ្ញាក់ផ្អើលពីរបាយការណ៍ដែលថា ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ីលោក Yevgeny Prigozhin បានស្លាប់នៅក្នុងការធ្លាក់យន្តហោះនោះទេ ដោយលោកនិយាយថាមិនមានរឿងកើតឡើងច្រើននោះទេនៅក្នុងប្រទេសនេះ ដែលថាប្រធានាធិបតីលោក Vladimir Putin មិនស្ថិតនៅពីក្រោយនោះ។ អ្នកវិភាគបាននិយាយថា ឧបទ្ទវហេតុ អាចជាវិធីមួយសម្រាប់លោក Putin ដើម្បីព្រមានអ្នកដ៏ទៃទៀតដែលអាចក្បត់លោក ឬដើម្បីបង្ហាញការគាំទ្ររបស់លោកចំពោះយោធារុស្ស៊ី ដែលលោក Prigozhin ធ្វើឲ្យអន្តរាយដោយការប៉ះបោប្រដាប់អាវុធមិនបានសម្រេច កាលពីខែមិថុនា។
យោងតាមអាជ្ញាធររុស្ស៊ីបានឲ្យដឹងថា លោក Prigozhin ត្រូវបានចុះឈ្មោះជាអ្នកដំណើរម្នាក់នៅលើយន្តហោះឯកជនមួយគ្រឿង ដែលបានធ្លាក់ កាលពីល្ងាចថ្ងៃពុធ នៅភាគខាងជើងទីក្រុងមូស្គូ ដោយគ្មានអ្នកនៅរស់រានមានជីវិតឡើយ។ សារព័ត៌មានរ៉យទ័រ ពុំអាចអះអាងពីលោក Prigozhin ស្ថិតនៅលើយន្តហោះនោះទេ ទោះបីជាបណ្តាញតេឡេក្រាមភ្ញាប់ជាមួយក្រុមហ៊ុន Wagner បានប្រកាសថា លោកបានស្លាប់ក៏ដោយ។ សេតវិមាននិយាយថា លោក Biden បានថ្លែងសង្ខេបអំពីការធ្លាក់យន្តហោះនេះ និងបាននិយាយទៅកាន់អ្នកសារព័ត៌មានថាលោកមិនបានដឹងពីការពិតនូវអ្វីដែលបានកើតឡើងឡើយ។ លោក Biden និយាយថា ប៉ុន្តែខ្ញុំមិនភ្ញាក់ផ្អើលនោះទេ។ លោក Prigozhin អាយុ៦២ឆ្នំា ដែលបានដឹកនាំការប៉ះបោ ប្រឆាំងមន្ត្រីយោធាជាន់ខ្ពស់របស់រុស្ស៊ី កាលពីថ្ងៃទី២៣ និង២៤ខែមិថុនា ដែលលោក Putin និយាយថា អាចបណ្តាលឲ្យរុស្ស៊ីធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល។ លោក Biden និងនាយក CIA លោក Williams Burns បាននិយាយដាច់ដោយឡែកកាលពីខែមុនអំពីគ្រោះថ្នាក់ខ្លាំងចំពោះលោក Prigozhin បន្ទាប់ពីសកម្មភាពរបស់លោក ទោះបីបញ្ហាមួយចំនួនជាការនិយាយចំអកក៏ដោយ៕
