កម្ពុជាកំពុងដើរផ្លូវលើការចាប់យកបច្ចេកវិទ្យាសម្រាប់លើកកម្ពស់វិស័យទេសចរណ៍

2023/08/24 06:32:12 pm        610

ភ្នំពេញ៖ ធុរកិច្ចក្នុងវិស័យបច្ចេកវិទ្យា ចាត់ទុកការអនុវត្តផែនទីបង្ហាញផ្លូវ ដែលប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងវិស័យទេសចរណ៍ បានកំពុងដើរទាន់របត់នៃបច្ចេកវិទ្យា និងជាយុទ្ធសាស្រ្តដ៏សំខាន់ នៃការលើក​កម្ពស់គោលដៅទេសចរណ៍ក្នុងស្រុក ​ប្រកបដោយសក្តានុពល ដើម្បីស្រូបយកភ្ញៀវទេសចរណ៍​ឲ្យបានកាន់តែច្រើន។

លោក ពេជ សូវៀត ស្ថាបនិក CEO នៃក្រុមអួតអេប (Uot App) លើកឡើងក្នុងកិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០២៣ នេះថា នៅក្នុង​ភាវូបនីយកម្មបច្ចេក​វិទ្យារីកចម្រើន កំពុងបង្ហាញប្រជាពលរដ្ឋបានយល់ដឹង និងមើលឃើញ​ព្រឹត្តិការណ៍​នៅជុំវិញពិភពលោក ជាពិសេសបច្ចេកវិទ្យាបានកំពុងបង្រៀន និងជាផែនទីបង្ហាញ​ផ្លូវដ៏សំខាន់ សម្រាប់ជាគន្លឹះយល់ដឹងផ្សេងៗរបស់មនុស្សលោកទាំងមូល។

លោក បន្តថា កម្ពុជាគឺជាប្រទេសមួយបានកំពុងដើរទាន់របត់នៃការរីកចម្រើននៃវិស័យនេះ ក្នុងនោះរាជរដ្ឋាភិបាលក៏បានបង្តើតនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល​កម្ពុជា ២០២១-២០៣៥ ដែលជាមូលដ្ឋានគ្រឹះជំរុញការទទួលយក​ និងការធ្វើបដិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គក្នុងសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន។

ជាក់ស្តែងការដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ ដល់ឆ្នាំ២០៣០ របស់ក្រសួង​ទេសចរណ៍ បានបង្ហាញអំពីការរីកចម្រើននៃវិស័យបច្ចេកវិទ្យា​នៅព្រះរាជាណាចក្រកម្ពុជា ដែលការអនុវត្តតាមរបត់នេះ ជាការលើកកម្ពស់ដល់ការប្រកួតប្រជែងក្នុងការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ផលិ តផលបម្រើវិស័យទេសចរណ៍ និងសេវាកម្មផ្សេងៗ ដោយតាមរយៈនេះ យើងរំពឹងថា ការអនុវត្តផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ នឹងធ្វើឲ្យកម្ពុជា​ស្របយកភ្ញៀវទេសចរណ៍កាន់តែច្រើនបន្ថែមទៀត។

ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍នេះ ត្រូវបានអភិវឌ្ឍន៍ជាមួយនឹងចក្ខុវិស័យ ក្លាយជា​គោលដៅ​ទេសចរណ៍កំពូលមួយក្នុងតំបន់ តាមរយៈការចាប់យកនិងការធ្វើបរិវត្តកម្មបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន​នៅឆ្នាំ២០៣០ ក្នុងនោះបានកំណត់គោលបំណងចំនួន៤រួមមាន៖ បង្កើនអក្ខរកម្ម និងបំណិន​បច្ចេកវិទ្យាលដល់ប្រតិបត្តិករអាជីវកម្ម និងអ្នកប្រើប្រាស់, ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយគាំទ្រ, ធ្វើឲ្យប្រសើរសន្តិសុខសាយប័រ, និងជំរុញការប្រើប្រាស់​បច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការអាជីវកម្មទេសចរណ៍​។អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        66
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        46
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm